Connect with us

កីឡា

U20 កម្ពុជា ត្រូវ​ការឈ្នះ បារ៉ែន ល្ងាចនេះដើម្បីបន្តក្តីសង្ឃឹម​ឡើងវគ្គបន្ត

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំ (U20) នឹងប្រកួតជាមួយ ក្រុមជម្រើសជាតិ បារ៉ែន​ វគ្គជម្រុះក្នុងពូល B ពានរង្វាន់ AFC U20 Asian Cup China PR 2025 វេលាម៉ោង៦​ល្ងាច​ ថ្ងៃទី២៥ ខែកញ្ញា នៅឆាយនីសតៃប៊ិ។

នេះជាការប្រកួតលើកទី៣​របស់ក្រុមយុវជនកម្ពុជា បន្ទាប់ពី​២​ប្រកួត​កន្លង​ទៅ​​ដោយ​បាន​ឈ្នះ​ ៤-១ លើក្រុមយុវជន នេប៉ាល់ កាលពី​ទី២១ ខែកញ្ញា និង​ចាញ់​ អ៊ូបេគីស្ថាន ដោយ​ ០-៧ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ប៉ុន្តែ​នេះ​ជា​ការ​ប្រកួត​លើក​ទី​២​របស់ បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតតារាងពិន្ទុបណ្តោះអាសន្ននៅក្នុងពូល B កម្ពុជាមាន៣ពិន្ទុ កំពុងឈរ​លេខ​២ ហើយបារ៉ែន មាន៣ពិន្ទុ ស្ថិតនៅលេខ៣​ ប៉ុន្តែ បារ៉ែន ទើប​ប្រកួត​លើក​ទី​២​ថ្ងៃ​នេះ។ អ៊ូបេគីស្ថាន ស្ថិតនៅលេខ១ ហើយឆាយនីសតៃប៊ិ បាត​តារាង​ និងនេប៉ាល់លេខ៤។

លើកទី២ហើយដែលលោក Koji Gyotoku បុរសសញ្ជាតិជប៉ុនបានដឹកនាំក្រុមយុវជនកម្ពុជាក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup បន្ទាប់ពីដឹកនាំលើកទី១ កាលពីឆ្នាំ២០២០។ លោកបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងទៅជុំផ្តាច់ព្រ័ត្រ។ ឆ្លងកាត់៤ប្រកួត ក្រុម U20 កម្ពុជា បានយកឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និងចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បីក្លាយជាក្រុមលេខ២ល្អបំផុតក្នុងពូលបានឡើងទៅជុំផ្តាច់ព្រ័ត្រ។

ការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ AFC U20 Asian Cup នេះ គឺមាន១០ពូល ដែលក្រុមលេខ១ក្នុងពូលចំនួន១០ និងក្រុមលេខ២ល្អបំផុតក្នុងពូលចំនួន៥ សរុប ១៥ក្រុមឡើងទៅជុំចុងក្រោយ បូករួមទាំងម្ចាស់ផ្ទះចិនត្រូវជា១៦ក្រុម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក

ចរាចរណ៍៤០ នាទីutes មុន

នគរបាលចាប់ឃាត់រថយន្ត-ម៉ូតូ ១៧ គ្រឿង ជិះបញ្ច្រាសខាងមុខអតីតសណ្ឋាគារ តាយម៉េង នៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

Sokha Hotels

ព័ត៌មានពេញនិយម