កីឡា
U20 កម្ពុជា ប៉ះ ក្រុមជើងឯក អ៊ូបេគីស្ថាន ម៉ោង២ថ្ងៃនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំ (U20) នឹងប្រកួតជាមួយ ក្រុមជម្រើសជាតិ អ៊ូបេគីស្ថាន វគ្គជម្រុះក្នុងពូល B ពានរង្វាន់ AFC U20 Asian Cup China PR 2025 វេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែកញ្ញា នៅឆាយនីសតៃប៊ិ។

នេះជាការប្រកួតលើកទី២របស់ក្រុមយុវជនកម្ពុជា បន្ទាប់ពីការប្រកួតបើកឆាកទទួលបានជ័យជម្នះដោយលទ្ធផល ៤-១ លើក្រុមយុវជននេប៉ាល់ កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ប៉ុន្តែជាការប្រកួតលើកទី១របស់ក្រុមយុវជនអ៊ូបេគីស្ថាន។
អ៊ូបេគីស្ថាន ជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ដែលពួកគេបានឈ្នះកាលពីឆ្នាំ២០២៣ ដូច្នេះជាការប្រកួតដ៏លំបាកបំផុតសម្រាប់ក្រុមកម្ពុជា។ ជាពិសេសទៀតនោះ ពួកគេមានកម្លាំងស៊ុហ្វពេញល្អ ខុសពីកម្ពុជាដែលបានចំណាយកម្លាំងអស់១ប្រកួតហើយ។
គិតតារាងពិន្ទុបណ្តោះអាសន្ននៅក្នុងពូល B កម្ពុជាមាន៣ពិន្ទុ កំពុងឈរលើកំពូលតារាង ហើយបារ៉ែន មាន៣ពិន្ទុ ស្ថិតនៅលេខ២ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះឆាយនិសតៃប៊ិ នៅចុងម៉ោងដោយលទ្ធផល ១-០។ អ៊ូបេគីស្ថាន ស្ថិតនៅលេខ៣ ហើយឆាយនីសតៃប៊ិ លេខ៤ និងនេប៉ាល់លេខ៥។

លើកទី២ហើយដែលបុរសសញ្ជាតិជប៉ុនបានដឹកនាំក្រុមយុវជនកម្ពុជាក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup បន្ទាប់ពីដឹកនាំលើកទី១ កាលពីឆ្នាំ២០២០។ លោកបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងទៅជុំផ្តាច់ព្រ័ត្រ។ ឆ្លងកាត់៤ប្រកួត ក្រុម U20 កម្ពុជា បានយកឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និងចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បីក្លាយជាក្រុមលេខ២ល្អបំផុតក្នុងពូលបានឡើងទៅជុំផ្តាច់ព្រ័ត្រ។
កាលពីខែមិថុនា ឆ្នាំ២០២៤ លោក Koji Gyotoku បានដឹកនាំក្រុមយុវជនកម្ពុជាអាយុ១៦ឆ្នាំធ្វើបានល្អមែនទែន វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន ASEAN U-16 Boys Championship នៅប្រទេសឥណ្ឌូណេស៊ី។ ក្រុម U16 កម្ពុជាមិនចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុ៣លើកគឺឈ្នះ មីយ៉ាន់ម៉ា ២-១, ឈ្នះ ព្រុយណេ ៦-០ និង ស្មើ វៀតណាម ១-១ ប៉ុន្តែមិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារចាញ់គ្រាប់បាល់វៀតណាម ដែលមាន៧ពិន្ទុស្មើគ្នា។ នៅពូលផ្សេង ថៃ និងអូស្ត្រាលី ក៏មាន៧ពិន្ទុ ស្មើនឹងកម្ពុជាដែរ។

ការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ AFC U20 Asian Cup នេះ គឺមាន១០ពូល ដែលក្រុមលេខ១ក្នុងពូលចំនួន១០ និងក្រុមលេខ២ល្អបំផុតក្នុងពូលចំនួន៥ សរុប ១៥ក្រុមឡើងទៅជុំចុងក្រោយ បូករួមទាំងម្ចាស់ផ្ទះចិនត្រូវជា១៦ក្រុម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


