ព័ត៌មានជាតិ
ការបញ្ចូលគោលគំនិតអគារបៃតងក្នុងវិស័យសំណង់ ជួយកម្ពុជាពន្លឿនសម្រេចគោលដៅអភិវឌ្ឍន៍បំភាយឧស្ម័នទាប
លើកឡើងនៅក្នុងសិក្សាសាលាស្តីពី “ការចែករំលែកចំណេះដឹងការរចនាអគារបៃតងនៅកម្ពុជា” កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការរួមបញ្ចូលគោលគំនិតអគារបៃតងទៅក្នុងវិស័យសំណង់របស់កម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងជាសាធារណៈ នឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពន្លឿនការសម្រេចបាននូវគោលដៅ នៃការអភិវឌ្ឍន៍ដែលបំភាយឧស្ម័នទាប និងលើកកម្ពស់ប្រសិទ្ធភាពធនធានតាមរយៈការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពលនៅក្នុងអគារ។

លោក ជួប ប៉ារីស៍ មានប្រសាសន៍ថា ក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តជាជំហានៗនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព គឺភាពស្អាត ភាពបៃតង និងចីរភាព។
លោកថា គោលគំនិតអគារបៃតង ផ្ដោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពដែលរួមមាន ថាមពល ទឹក ការប្រើប្រាស់ដី សម្ភារសំណង់ ការគ្រប់គ្រងសំណល់ និងការចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបំពុលបរិយាកាសក្នុងអគារ ផលប៉ះពាល់លើសហគមន៍ក្នុងពេលសាងសង់ ពេលប្រើប្រាស់អគារ។
ជាក់ស្តែង តាមរយៈការដាក់បញ្ចូលគោលគំនិតអគារបៃតងទៅក្នុងវិស័យសំណង់កម្ពុជា នឹងគាំទ្រដល់ការពន្លឿនការសម្រេចបាននូវគោលដៅ នៃការអភិវឌ្ឍន៍បៃតង។ នេះបើតាមលោក ជួប ប៉ារីស៍។

សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការចែករំលែកចំណេះដឹងការរចនាអគារបៃតងនៅកម្ពុជា” ធ្វើឡើងក្នុងគោលបំណងចម្បង ៤ សំខាន់ ១)ចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការរៀបចំប្រព័ន្ធអគារបៃតងថ្នាក់ជាតិ ជាមួយប្រទេសជាសមាជិកក្នុងតំបន់ទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ, ២)ចែករំលែកផែនទីបង្ហាញផ្លូវ និងផែនការងារ ព្រមទាំងពិគ្រោះយោបល់ និងទទួលធាតុចូលកែលម្អបន្ថែមសម្រាប់ការអនុវត្តជំហានបន្ទាប់ ៣)ផ្ដួចផ្ដើមការផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធការអនុវត្តអគារបៃតង និងបទដ្ឋានគតិយុត្តិជាមួយប្រទេសមួយចំនួនក្នុងតំបន់ទន្លេមេគង្គ និង៤)កសាងបណ្តាញ និងស្វែងរកកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងតំបន់ ដើម្បីជំរុញការអនុវត្តអគារបៃតង ដើម្បីបរិស្ថានសំណង់ប្រកបដោយនិរន្តរភាព និងអគារដែលបញ្ចេញកាបូនតិច៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ