កីឡា
ក្រុមកីឡាករបាល់ទាត់ ៤ ក្រុម តំណាងសម្តេចតេជោ ចុះយកថវិកាទី ២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន ៣០ ម៉ឺនដុល្លារ !
ក្រុមកីឡាករ បាល់ទាត់ ៤ ក្រុម តំណាងសម្តេចតេជោ ហ៊ុន សែន បានចុះយកថវិកាទី ២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន ចំនួន ៣០ ម៉ឺនដុល្លារ បន្ទាប់ពីបាននាំយកថវិការ ៥០ ម៉ឺនដុល្លារជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ។
លោក ខេម ដែលជាមេក្រុមកីឡាបាល់ទាត់ Cambodia football super stars បានបញ្ជាក់នៅលើ ហ្វេសប៊ុករបស់លោកថា « ទឹកប្រាក់ (30ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូន ( មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ « រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា » ។


គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars ) , ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ , ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានថវិកាពីសប្បុរសជនប្រមាណ ជិត 5 លានដុល្លារ ។


លោក ខេម ព្រមទាំងក្រុមកីឡាបាល់ទាត់ទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមជួយឧបត្តម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់នេះឱ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច ។ ប្រកួតបាល់ទាត់សប្បុរសធម៌នេះផងដែរគឺទទួលបានការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ។ លោក ខេម បានបន្តទៀតថា លោកនិងក្រុមរបស់ខ្លួន នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម ។

បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង ៤ ដែលបាននាំយកថវិកាទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ៕








-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២៣ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ