ជីវិតកម្សាន្ដ
តារាភាពយន្តខ្មែរល្បីឈ្មោះនៅអាមេរិក ប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ
ស្របពេលដែលសិល្បករ សិល្បការិនីខ្មែរព្រមទាំងមន្ត្រីថ្នាក់ដឹកនាំទូទាំងប្រទេសបានប្រកាសឆន្ទ:បង្ហាញការចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ស្រាប់តែតារាភាពយន្តខ្មែរល្បីឈ្មោះកំពុងរស់នៅឯទឹកដីសហរដ្ឋអាមេរិកលោក យស បូវណ្ណ: បានប្រកាសគាំទ្រយយ៉ាងពេញទំហឹងលេីគម្រោងព្រែកជីកហ្វូណនតេជោ។

លោក យស បូវណ្ណ: ត្រូវបានទស្សនិកជន និងគាំទ្រជាច្រើនបានស្គាល់ថា លោកគឺជាតារាភាពយន្តរបស់ខ្មែរជើងចាស់ដែលមានភាពល្បីល្បាញតាមរយ:ការសម្តែងខ្សែភាពយន្តខ្មែរមួយចំនួនក្នុងជំនាន់តារារួមជំនាន់ដូចជាអ្នកនាង ចាន់ តារាទី អ្នកនាង អម្ពរ ទេវី និងលោក ទេព រិនដារ៉ូ ជាដើម។
តារាភាពយន្តលោក យស បូវណ្ណ: បានថ្លែងពីឯនាយសមុទ្រមកថា “ខ្ញុំបាទ យស បូវណ្ណ: និងឧត្តមភរិយា និងក្រុមគ្រួសារ ខ្ញុំសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង១០០ភាគរយ លេីគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងដេីម្បីផលប្រយោជន៍ជាតិខ្មែរយើងទាំងអស់គ្នា និងជាដង្ហេីមសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៃយេីងដេីម្បីជាកេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយៗ ជានិរន្តតទៅ”។

គេកត់សម្គាល់ដែរថា នៅលើបណ្តាញកំពុងមានការផុសផុលពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈតាមរយ:ការផ្លាស់ប្តូររូបភាពនៅលើប្រូហ្វាល់ដោយភ្ជាប់មកវិញជាមួយអត្ថន័យនៃការប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
ដោយឡែកងាក់មកលោក យស បូវណ្ណ: ត្រូវបានគេដឹងថាកន្លងមកលោកជាបុគ្គលល្បីឈ្មោះដែលលេច ធ្លោតាមរយ:ការចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ជា តិខ្មែរនៅឯក្រៅប្រទេសខណ:លោកក៏ធ្លាប់បញ្ជាក់ដែរថាដេីម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិខ្មែរយើងទោះ ជាហត់នឿយពីកាងារស្នូលយ៉ាងណាក៏ដោយក៏ក្រុមគ្រួសារលោកស៊ូរខំប្រឹងបង្ហាញឲ្យបរទេសបានស្គាល់អំពីអត្តសញ្ញាណសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបរបស់ខ្មែរយេីងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


