KPT+
គេជឿថា ក្តួចTruffles រក្សាសម្រស់ស្បែកឱ្យក្មេងជាងវ័យ២០ម្ភៃឆ្នាំ
ក្នុងតម្លៃដ៏ខ្ពស់ប្រហែល ២១០០ ដុល្លារក្នុងមួយគីឡូក្រាម ក្តួច Truffles ពណ៌ស ត្រូវបានគេជឿថា អាចរក្សាសម្រស់ប្រុសស្រីទំាងឡាយដោយលទ្ធភាពរបស់វា ក្នុងកិច្ច ការពារយើងពី រ៉ាឌីកាល់សេរី។

ជាធម្មតា ពួករាឌីកាល់ជាជាតិពុលដែលតែងតែបំផ្លាញកោសិកាស្បែក រហូតពេលខ្លះអាចបង្ករជាមហារីក ។
ក្តួច Truffles ពណ៌ស ដែលមានរូបរាង ដូចជាផ្សិត មើលមួយភ្លែតច្រលំថាស្ពាន់ធ័រ គឺជារុក្ខជាតិឬស ដែលដុះក្រោមដី ហើយលំបាកក្នុងការផ្សាំចិញ្ចឹមថែទំាណាស់ ហើយអាចចំណាយពេលច្រើនឆ្នាំ ទម្រាំបានមួយមើមៗ។ តែវាមានទីផ្សារបំផុតនៅប្រទេសអ្នកមានដូចជាអាមេរិកនិងចិន។

បើមានបច្ចេកទេសដាំ ក្តួចនេះមានរសជាតិឆ្ងាញ់និងក្លិនក្រអូប (ដើម្បីផ្តល់ផលត្រីកោណនិងរាប់ទសវត្សដើម្បីរកប្រាក់ចំណេញ) ។
យោងតាម webmd.com ក្តួចនេះ ត្រូវបានគេរក្សាទុកជាច្រើនសតវត្សមកហើយ ពីមុនសម្រាប់ជាព្រះស្ងោយតែប៉ុណ្ណោះ។
សព្វថ្ងៃនផ្សិតទាំងនេះគឺជាអាហារដែលថ្លៃបំផុតមួយ ប៉ុន្តែអភិជនអាចរកទិញបាននៅតាមទំព័រអាហារពិសេសៗ ដែលសម្រាប់ពួកសេដ្ឋី។

ក្តួចនេះ មានខ្មៅនិងស ។ មានផលប្រយោជន៍រាងខ្លួន តែស មានផលច្រើនជាង ហើយវាកម្ររកបាន។ វាបង្កប់ខ្លួនដុះក្រោមឫសដើមឈើធំៗ ពី ៥ ទៅ ១០ សង់ទីម៉ែត្រហើយ ត្រូវការជំនាញនិងឧបករណ៍ពិសេស ដើម្បីស្វែងរកឱ្យចំកន្លែង។ ការជីកប្រមូលមកគឺធ្វើឡើងថ្នមៗ។
គេប្រើឆ្កែហិតក្លិនផងដែរ ដើម្បីរកក្តួចនេះបាន ចំកន្លែងពិត៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ តែបៃតងពិត មិនឆុងចេញពណ៌បៃតងទេ ព្រោះថា…..
ចុចអាន៖ ក្មេងប្រុសអច្ឆរិយៈ អាយុ ៨ ឆ្នាំអាចនិយាយបាន៩ភាសា និងចេះនិពន្ធចម្រៀងទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


