Connect with us

KPT+

ក្មេងប្រុសអច្ឆរិយៈ អាយុ​ ៨ ឆ្នាំអាចនិយាយបាន៩ភាសា និងចេះនិពន្ធ​ចម្រៀង​ទៀត

បានផុស

នៅ

កុមារ រ៉ាហ្វែល (Rafael)​ អាចធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរៀនពិសេសរបស់គេ ពីព្រោះត្រឹមអាយុត្រឹមតែ ៧ ឆ្នាំ កុមារ​រូបនេះចេះភាសាច្រើនជាង ៩ ភាសា ហើយក៏កំពុងរៀនពីរបៀបតែងបទចម្រៀងជាមួយនឹងឧបករណ៍ភ្លេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីអាយុ ២ ឆ្នាំ ៨ ខែ រ៉ាហ្វែលនៅមិនទាន់អាចនិយាយបានមួយម៉ាត់សោះ។ បញ្ហានេះធ្វើឱ្យឪពុកម្តាយគេព្រួយបារម្ភយ៉ាងខ្លាំង។ ឪពុកម្តាយរបស់ Rafael បានទៅជួបគ្រូពេទ្យជំនាញខាងសរសៃប្រសាទ។ រោគវិនិច្ឆ័យដំបូងរបស់វេជ្ជបណ្ឌិតគឺ រ៉ាហ្វែលទទួលរងនូវជំងឺសរសៃប្រសាទទូទៅ។ ប៉ុន្តែដោយមិនអស់ចិត្តនឹងរោគវិនិច្ឆ័យនោះ ដូច្នេះពួកគាត់បានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ៣ នាក់ផ្សេងទៀត។ ការធ្វើរោគវិនិច្ឆ័យនៅតែដដែល។

រ៉ាហ្វែល បានទទួលការព្យាបាល ប៉ុន្តែអស់ជាច្រើនខែគេមិនបានធូរស្រាលសោះ។ វេជ្ជបណ្ឌិតបានណែនាំឱ្យគេប្រើថេប្លេត ដើម្បីសម្គាល់ថា តើរ៉ាហ្វែល ចាប់អារម្មណ៍នឹងអ្វីដែរឬទេ។ ឪពុកម្ដាយរបស់ រ៉ាហ្វែលបារម្ភខ្លាចប៉ះពាល់ដល់កូនប្រុស ប៉ុន្តែពួកគាត់នៅតែទទួលយកការណែនាំនេះដដែល។ ចាប់ពេលនោះ រ៉ាហ្វែលចាប់ផ្តើមមានទំនាក់ទំនងជាមួយបច្ចេកវិទ្យា។

ពេលមើល​ YouTube  ក្មេងប្រុសនេះ ចាប់អារម្មណ៍ទៅលើវីដេអូដែលជាភាសាផ្សេងគ្នាដូចជា ចម្រៀងព័រទុយហ្កាល់​​ ភាសាអង់គ្លេស។ល។ ឪពុកម្ដាយរបស់ រ៉ាហ្វែល ចាប់អារម្មណ៍ឃើញថា កូនរបស់គាត់មានការផ្លាស់ប្ដូរដែលឈានទៅរកផលវិជ្ជមាន ដោយក្មេងប្រុសនេះ ចាប់ផ្ដើមរៀនបញ្ចេញសម្លេងតាមវីដេអូដែលគេមើល។

បច្ចុប្បន្ន រ៉ាហ្វែលអាចនិយាយច្រើនជាង ៩ ភាសារួមមាន អង់គ្លេស អេស្ប៉ាញ ជប៉ុន រុស្ស៊ី បារាំង និងអាល្លឺម៉ង់។ ទោះបីជាគេ និងគ្រួសាររស់នៅក្នុងប្រទេសប្រេស៊ីល ហើយនិយាយភាសាព័រទុយហ្កាល់ក៏ដោយ ក៏វាពិបាកសម្រាប់រ៉ាហ្វែលដែរ។ រ៉ាហ្វែលមិនចូលចិត្តនិយាយភាសាអាល្លឺម៉ង់នោះទេ ហើយគេក៏មិនចូលចិត្តឲ្យនរណានិយាយភាសានេះជាមួយដែរ។ ប៉ុន្តែគេបែរជាលួចទៅនិយាយវានៅពេលនៅក្នុងបន្ទប់ម្នាក់់ឯង។

ជំនាញរបស់រ៉ាហ្វែលហួសពីការនិយាយភាសា។ គេក៏ចូលចិត្តឧបករណ៍តន្ត្រីដែរ។ គេចូលចិត្តព្យាណូ xylophone និងស្គរ។ ថ្មីៗនេះគេបានចាប់ផ្តើមរៀនថ្នាក់តន្រ្តីមួយ ហើយបន្ទាប់ពីរៀនបានតែ ៣ វគ្គ គេចេះនូវអ្វីៗជាច្រើនដែលមនុស្សទូទៅប្រើពេលដល់ទៅ៤-៥ឆ្នាំឯណោះ។ ឥឡូវនេះមិនត្រឹមតែអាចលេងតន្រ្តីនោះទេ ក្មេងប្រុសនេះក៏កំពុងរៀនតែងបទចម្រៀងផងដែរ។ សិល្បករម្នាក់ដែលគេចូលចិត្តជាងគេគឺអ្នកម្រៀង Raffa Torres ។

ទោះបីជា រ៉ាហ្វែលមិនបានប្រាប់ពីគោលបំណងដែលគេចង់ធ្វើនៅពេលធំឡើងក៏ដោយ ក៏ម្តាយកុមារ​រូប​នេះជឿថា រ៉ាហ្វែលអាចក្លាយជាអ្នកបកប្រែ ព្រោះតែជំនាញភាសាដ៏ពិសេសរបស់គេ។ ម៉្យាងទៀតចំណង់ចំណូលចិត្តរបស់គេទៅលើបច្ចេកវិទ្យា តន្ត្រី និងវីដេអូហ្គេម អាចនាំឱ្យគេធ្វើការលើអ្វីដែលទាក់ទងនឹងបណ្ដាញសង្គមផងដែរ។

ឪពុកម្តាយរបស់រ៉ាហ្វែលមិនចង់ឲ្យកូនមានអារម្មណ៍រងសម្ពាធពីការរំពឹងទុករបស់មនុស្សម្នាឡើយ។ ពួកគេគ្រាន់តែចង់ឲ្យកូនប្រុសបន្តធ្វើអ្វីដែលគេចូលចិត្តប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ រ៉ាហ្វែលមានទាំងបងប្អូន ៣ នាក់ ដែលតែងតែលើកទឹកចិត្តគ្រប់ជំហាន។ បន្ថែមពីលើនេះ ម៉ាក់របស់គេគ្រោងនឹងបោះពុម្ភសៀវភៅនៅឆ្នាំ ២០២០ ដើម្បីចែករំលែករឿងរ៉ាវរបស់កូនប្រុសគាត់ជាមួយពិភពលោក ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ dailymail

ចុចអាន៖ Dua Lipa ​អំពាវ​នាវ​​ឲ្យ​បញ្ឈប់វប្បធម៌ Troll និងមើលងាយ​គ្នាតាម​អនឡាញ

ចុចអាន៖ ៩ ​ច្បាប់​មហា​តឹងរ៉ឹង​សម្រាប់​​អ្នក​បម្រើ​ការ​លើ​យន្តហោះដែល​មនុស្ស​ភាគ​ច្រើន​មិន​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម