ព័ត៌មានជាតិ
ពាក្យគន្លឹះចំនួន ២៦ ដែលត្រូវប្រើប្រាស់ក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងក្រសួងធម្មការ និងសាសនា នឹងរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។
ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានស្រង់នូវពាក្យគន្លឹះចំនួន ២៦ ពាក្យ សម្រាប់ប្រើប្រាស់នៅ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសព។

ពាក្យគន្លឹះទាំងនោះរួមមាន ១-ស្រពព្រះភក្ត្រ(ជម្រះមុខ) ២-ព្រះទីនាំងនាគរាជតម្កល់មញ្ជូសា ៣-ហែព្រះបរមសព ៤-ព្រះរាជពិធីដង្ហែរព្រះបរមសព ៥-ឆ្ពោះទៅព្រះមេរុ (ទីបញ្ចុះសព) ៦-តម្កល់ព្រះបរមឆាយាលក្ខណ៍ (តម្កល់រូបថត)៧-ព្រះទីនាំងរាជហង្សបុស្បុកតម្កល់ព្រះពុទ្ធរូប និងព្រះត្រៃបិដក ៨-ព្រះទីនាំងព្រះអភិធម្មមាតិកា (ទីអង្គុយសម្រាប់ព្រះសង្ឃអភិធម្ម) ៩-ព្រះមាតិកា គង់អមមញ្ជូសា ១០-ក្រុមព្រះញាតិព្រះបរមសព ១១-ព្រះសត្តប្បករណាភិធម្ម (បង្សុកូល) ១២-ថ្វាយព្រះរាជវន្ទនកិច្ច (ថ្វាយការគោរព) ១៣-ក្បួនហែព្រះបរមសព ១៤-ថ្វាយព្រះរាជកុសល។
១៥-រំកិលព្រះមញ្ជូសា (រំកិលមឈូស) ១៦-ស្វាគមន៍ថ្វាយព្រះពរ ១៧-ប្រថាប់ព្រះទីនាំងកៅអី នៅលើព្រះពន្លាកិត្តិយស (អង្គុយកៅអីលើវេទិកា) ១៨-ប្រទក្សិណព្រះបរមសព (ដើរព័ទ្ធជុំវិញបុគ្គលនៅជាខាងស្តាំដៃ)១៩-បីជុំព្រះមេរុ(បីជុំទីបញ្ចុះសព) ២០-ឧត្តរាព័ត៌(ដំណើរវិលទៅទិសខាងឆ្វេង)២១-ព្រះវិយោគកថា (សេចក្តីថ្លែងរៀបរាប់អំពីទុក្ខសោក និងការស្តាយ)២២-ព្រះជីវប្រវត្តិ ២៣-ព្រះសង្ឃមាតិកា(ព្រះសង្ឃគង់អមមឈូស) ២៤-កិច្ចបច្ឆាមរណៈ (ការគោរពចុងក្រោយ ឬធ្វើកិច្ចចុងក្រោយ) ២៥-សុំព្រះភ្លើង ២៦-ថ្វាយព្រះភ្លើងពីព្រះពន្លាជ័យ (កិច្ចថ្វាយព្រះភ្លើងពីវេទិកា)។

សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នៅវេលាម៉ោង ១៧ និង ៤០ នាទីល្ងាច នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានខ្យល់អស្សាស:បស្សាស:នៃសម្តេចជាអម្ចាស់ បានចេញពីព្រះកាយព្រះអង្គអស់សូន្យសុង សម្តេចជាអម្ចាស់ ទ្រង់យាងចូលទិវង្គតដោយស្ងប់ស្ងៀមក្នុងព្រះរាជដំណាក់វត្ត ឧណ្ណាលោម ក្នុងព្រះជន្ម ៩៣ ព្រះវស្សា៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ