ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បើកសិក្ខាសាលាពីការប្រើសង្ឃសព្ទ រាជសព្ទសម្រាប់ពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចសង្ឃរាជ ទេព វង្ស
នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានបើកសិក្ខាសាលាស្តីពីការស្វែងយល់ពីការប្រើសង្ឃសព្ទ រាជសព្ទ និងរាជសង្ឃសព្ទនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា។

ក្នុងសិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានបទបង្ហាញដោយសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា បានយាងចូលទិវង្គត់នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៤០នាទីល្ងាច ក្នុងព្រះរាជដំណាក់ វត្តឧណ្ណាលោម ព្រះជន្ម ៩៣ព្រះវស្សា។ ភ្លាមៗនោះ បន្ទាប់ពីទទួលដំណឹងដ៏សោកសង្រែងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ និងពុទ្ធបរិស័ទគ្រប់ៗ កិច្ចគោរពថ្វាយបង្គំចំពោះព្រះបរមសព និងរៀបចំបង្កើតគណៈកម្មការបុណ្យថ្វាយព្រះរាជមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសព ដើម្បីឱ្យស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងមហាករុណាទិគុណដ៏ធំធេងរបស់សម្តេចជាអម្ចាស់ ដែលមានចំពោះជាតិ ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ និងសិស្សគណទាំងឡាយ។

ព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតម្កល់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យ ទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ តាមការគ្រោងទុក ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


