ជីវិតកម្សាន្ដ
គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន
បណ្ឌិតច្នៃម៉ូដលោក ឯម រៀម ជាថ្មីម្តងទៀតបានចេញមុខឆ្លើយតបទៅកាន់ការរិះគន់របស់មហាជនខណៈមានមតិមួយចំនួនចាត់ទុកថា ឯម រៀម បាននឹងកំពុងបំផ្លាញវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ ជាការឆ្លើយតបលោក ឯម រៀម លើកឡើងថា អ្នកដៀលប្រមាថខ្លះរកតែកងជើងអប្សរាម្ខាងដាក់តាំងនៅផ្ទះគ្មានផង។

គេកត់សម្គាល់ថា អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម ថ្មីៗនេះបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបន្ទាប់ពីលោកបានតុបតែងខ្លួនប្លែកដោយការច្នៃគ្រឿងអេឡិចត្រូនិច(រាជនីAI) ទៅចូលរួមកម្មវិធីសម្ភោធ Mv បទ “ទេវរាជ” របស់តារាចម្រៀង ទេព បូព្រឹក្ស។
ប្រាកដណាស់កន្លងមកទោះបីរងព្រនង់នៃការរិះគន់ជេរប្រមាថដូចទឹកបាក់ទំនប់ពីសំណាក់មហាជនយ៉ាងណាក្តីតែបណ្ឌិតច្នៃម៉ូដ ឯម រៀម ហាក់មិនខ្វល់ឡើយ ផ្ទុយទៅវិញលោកបែរជាចាត់ទុកថា ការរិះគន់ ឬជេរ ប្រមាថនោះជារឿងធម្មតាព្រោះមិនមែនជាលើកទី១ ទេសម្រាប់ខ្លួន។

លោក ឯម រៀម បានបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ទៅកាន់អ្នករិះគន់ថា «អ្នកខ្លះដៀលជេរប្រមាថ ឯម រៀម អាបំផ្លាញវប្បធម៌តែអត់មើលក្នុងផ្ទះខ្លួនឯងរកតែកងជើងអប្សរាម្ខាងដាក់តាំងក៏គ្មាន កុំបានតែដៀលគេទិញទៅកុំគ្រាន់តែស្រឡាញ់កុំគ្រាន់តែ Like ឬ Share ឬស្លៀកថតផុសអួតគេ គឺក្នុងផ្ទះបងប្អូនគួតែមានគ្រឿងសិល្បៈខ្មែរខ្លះដាក់តាំងផ្ទះឲ្យកូនៗបានស្គាល់បើស្រឡាញ់ និងចូលចិត្តសិល្បៈនិងវប្បធម៌ខ្មែរទិញទុក»។

គួររម្លឹកថា មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានផ្ទុះការវែកញែក និងរិះគន់យ៉ាងចាស់ ដៃលើសកម្មភាពអ្នកច្នៃម៉ូដលោក ឯម រៀម ដែលបានគ្រងគ្រឿងអេឡិចត្រូនិកទៅចូលរួមកម្មវិធីធំដែលមាន ការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗជាច្រើននាក់ខណៈអ្នកចូលរួមសុទ្ធសឹងតែតុបតែងខ្លួនស្លៀកសំលៀកបំពាក់សម័យបុរាណយ៉ាងលេចធ្លោគ្រប់ទម្រង់៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


