Connect with us

សន្តិសុខសង្គម

កោះហៅ​មន្ត្រីនគរបាលចរាចរណ៍ពីររូបមកបញ្ឈរជើង រង់ចាំការសម្រេចពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ

បានផុស

នៅ

មន្ត្រីនគរបាលចរាចរណ៍ពីររូបដែលឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ត្រូវបានកោះហៅមកសួរនាំ និងដកបញ្ឈរជើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការបន្ត។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣មិថុនា នេះ។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការកោះហៅមកសួរនាំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីមានមតិរិះគន់នៅលើបណ្ដាញសង្គមពីការកាក់ចាប់ម៉ូតូមួយគ្រឿងដែលពុំមានបទល្មើសកើតឡើង។ អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទាំង២រូបក៏បានសារភាពកំហុសរបស់ខ្លួនពីការកាក់ចាប់ម៉ូតូខុស ដោយសារតែម៉ូតូនោះ​ គឺមានស្លាកលេខត្រឹមត្រូវ និងពុំមានកំហុសអ្វីពីអ្នកបើកបរនោះទេ៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម