សេដ្ឋកិច្ច
ចិនរិះគន់ការបង្កើនពន្ធរថយន្តអគ្គិសនីរបស់ប្លុកអឺរ៉ុប ថាជា ទង្វើការពារនិយមដោយគ្មានការអៀនខ្មាស់
ប្រតិកម្មទៅនឹងវិធានការដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនរបស់សហភាពអឺរ៉ុប ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការណ៍នេះ ដោយហៅវាថាជា «ទង្វើការពារនិយមដោយគ្មានការអៀនខ្មាស់»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានថ្លែងយ៉ាងដូច្នេះថា៖ «វានឹងមិនត្រឹមតែធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន រំខានដល់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមករវាងចិន និងអឺរ៉ុបក្នុងវិស័យរថយន្តថាមពលថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យខូចទ្រង់ទ្រាយឧស្សាហកម្មរថយន្ត និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក រួមទាំងសហភាពអឺរ៉ុបផងដែរ»។
លោកបន្ថែមយ៉ាងដូច្នេះថា៖ «វាជាទង្វើនៃការការពារនិយមដោយគ្មានការអៀនខ្មាស់»។
លោក He បាននិយាយថា ប្រទេសចិនរក្សាសិទ្ធិក្នុងការបង្ហាញករណីនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
មុននោះ កាលពីថ្ងៃព្រហស្បតិ៍ដដែល ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ បានចុះផ្សាយនូវបទវិចារណកថាមួយដែលសរសេរថា ទង្វើរបស់សហភាពអឺរ៉ុបស្ថិតនៅលើ «ទិសដៅខុស» ហើយជំរុញឱ្យលុបចោលវាវិញ ដោយសំអាងលើផលប្រយោជន៍ទ្វេភាគី។

គួរគូសបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកាសថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ៣៨,១ ភាគរយលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនចាប់ពីខែកក្កដាទៅ ដោយក្នុងនោះរួមមានពន្ធបន្ថែម ១៧,៤ ភាគរយលើរថយន្តរបស់ក្រុមហ៊ុន BYD និង ៣៨,១ ភាគរយសម្រាប់ក្រុមហ៊ុន SAIC ។
សហភាពអឺរ៉ុប បានចោទប្រកាន់រដ្ឋាភិបាលចិន ថាបានផ្ដល់ការឧបត្ថម្ភធនចំពោះក្រុមហ៊ុនចិន ដែលធ្វើឱ្យពួកគេអាចលក់រថយន្តថោកជាងគូប្រជែងនៅអឺរ៉ុប ហើយចំណាត់ការពន្ធ ត្រូវតែធ្វើឡើងដើម្បីកុំឱ្យរថយន្តចិនហូរចូលជន់លិចទីផ្សាររបស់ប្លុក និងដើម្បីការពារក្រុមហ៊ុនក្នុងស្រុក។
ការដំឡើងពន្ធរបស់អឺរ៉ុប ធ្វើឡើងខណៈចិនកាន់តែរងសម្ពាធ ដោយវិធានការដូចៗគ្នារួមទាំងពីសហរដ្ឋអាមេរិក និងតួកគី៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?