Connect with us

សេដ្ឋកិច្ច

វៀតណាម​​បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​ លើ​ដែក​ថែប​ស្រោប​ស័ង្កសី​​ពីចិន​ និង​កូរ៉េខាងត្បូង​

បានផុស

នៅ

ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​ ​(MoIT) ​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ និង​ការ​អនុវត្ត​វិធានការ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​តម្លៃ​ ​នូវ​ផលិត​ផល​ដែក​ថែម​ស្រោប​ស័ង្កសី​មួយ​ចំនួន​ ដែល​មាន​ប្រភព​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ត្បូង​។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ចិត្ត​បើក​ការ​ស៊ើប​អង្កេត​ ប្រកាស​ឡើង​​​តាម​ពាក្យ​ស្នើ​សុំ​របស់សហ​គ្រាស​តំណាង​ឱ្យ​ ឧស្សាហកម្ម​ផលិត​ក្នុង​ស្រុក​ រួម​ទាំង​ក្រុម​ហ៊ុន​ផលិត​ដែក​ថែប​វៀតណាម​ចំនួន​​៥ ដែល​ទាម​ទារ​ឱ្យ​មាន​វិធាន​ការ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​តម្លៃ​។ ​ ​

ការ​វិវត្តន៍​ចុង​ក្រោយ​ កើត​មាន​ឡើង​ចំ​ពេល​ដែល​មាន​លំហូរ​ដែក​ថែប​ស្រោប​ស័ង្កសីលក់​ក្នុង​តម្លៃ​ថោក​​ពី​ប្រទេស​​​ចិន​ និង​កូរ៉េ​ខាង​ត្បូង​ ​​ដែល​បណ្តាល​ឱ្យ​​មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ឧស្សាហកម្ម​ផលិត​ក្នុង​ស្រុក​។​

បើ​តាម​ Viet Nam News, MoIT ​នឹង​​បញ្ជូន​​កម្រង​​សំណួរ​​ស៊ើប​អង្កេត​​​ទៅ​​ភាគី​​ពាក់​ព័ន្ធ​​ទាំង​អស់​ ​ដើម្បី​​ប្រមូល​​ព័ត៌មាន​​ ​វិភាគ​ ​និង​​វាយ​តម្លៃ​​លើ​​កា​រ​ចោទ​ប្រកាន់​​​។ ដោយ​ផ្អែក​លើ​លទ្ធផល​បឋម​ទ​ MoIT ​អាច​អនុវត្ត​វិធានការ​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​​​បណ្តោះ​អាសន្ន​ ហើយ​បន្ទាប់​មក​ ​ក្រសួង​ដដែល​នឹង​ធ្វើ​ការ​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ភាគី​ពាក់​ព័ន្ធ​ មុន​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​។​

ក្រោយ​បញ្ហា​នេះ​ MoIT ​ផ្តល់​អនុសាសន៍​ថា​ គ្រប់​ស្ថាប័ន​ និង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​នាំ​ចូល​ នាំ​ចេញ​ ចែក​ចាយ​ ឬ​ជួញដូរ​ទំនិញ​ដែល​កំពុង​រង​ការ​ស៊ើប​អង្កេត​ ត្រូវ​ចុះ​ឈ្មោះ​ជា​ភាគី​ពាក់​ព័ន្ធ​ និង​ផ្តល់​ព័ត៌មាន​ចាំ​បាច់​ដល់​ក្រសួង ​ដើម្បី​ធានា​សិទ្ធិ ​និង​ផល​ប្រយោជន៍​របស់​ពួក​គេ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បា​ប់​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម