ព័ត៌មានអន្ដរជាតិ
កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាញ់រះលើបាតុករ យ៉ាងហោចណាស់១៨នាក់ស្លាប់ថ្ងៃអាទិត្យនេះ
កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះបានធ្វើការបង្ក្រាបបាតុកម្ម និងបាញ់រះលើអ្នកតវ៉ាដែលបណ្តាលឲ្យមនុស្សហោចណាស់១៨នាក់ត្រូវបានសម្លាប់។
ការប៉ះទង្គិះបានកើតមានឡើងនៅចំកណ្តាលទីក្រុងរ៉ង់ហ្គន់ ដែលក្រុមសន្តិសុខរបបយោធាមីយ៉ាន់ម៉ាបានធ្វើការបង្ក្រាបដោយមានការបាញ់ហ្គាស់បង្ហូរទឹកភ្នែក ការបំផ្ទុះគ្រាប់បែកដៃ បាញ់គ្រាប់ជ័រ និងបាញ់រះដែលបានក្លាយជាថ្ងៃចុងសប្តាហ៍ពោរពេញដោយឈាមស្រោចលើដី។

មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់បានរងរបួសនៅថ្ងៃអាទិត្យ។
មន្ត្រីដដែលបាននិយាយថា ៖«ពេញមួយថៃ នៅតាមទីតាំងជាច្រើនទូទាំងប្រទេស កងកម្លាំងប៉ូលិស និងយោធាបានប្រឈមនឹងបាតុកម្មដោយសន្តិវិធី ដោយប្រើកម្លាំងកាចសាហាវបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងការប្រើកម្លាំងមិនគ្រោះថ្នាក់ដល់អាយុជីវិតដែលហោចណាស់មនុស្ស១៨នាក់បានស្លាប់ និងជាង៣០នាក់របួស។ នេះបើយោងតាមព័ត៌មានគួរឲ្យទុកចិត្តដែលមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបាន»។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរចាប់តាំងពីរបបយោធាបានក្តោបក្តាប់អំណាច និងបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សាន់ស៊ូជី ព្រមទាំងមេដឹកនាំកំពូលៗរបស់លោកស្រីជាច្រើននាក់ទៀត តាមរយៈរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈដែលរបបយោធាបានចោទប្រកាន់គណបក្សរបស់លោកស្រីថា បានកេងបន្លំក្នុងការបោះឆ្នោតកាលពីវិច្ឆិកា ដែលបានឈ្នះភ្លូកទឹក-ភ្លូកដី៕
អត្ថបទ៖ វីរះបុត្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


