សេដ្ឋកិច្ច
តម្លៃប្រេងបន្តធ្លាក់ចុះ ដោយសារប្រាក់ដុល្លារអាមេរិកថ្លៃ
តម្លៃប្រេងបានបន្តធ្លាក់ចុះនៅលើទីផ្សារជួញដូរអាស៊ីនាព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយសារតែតម្លៃប្រាក់ដុល្លារអាមេរិករឹងមាំ ក្រោយមានក្ដីបារម្ភអំពីអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលវែងសារជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤០ សេន ឬ ០,៥ ភាគរយ មកត្រឹម ៨៤,៨៤ ដុល្លារ/បារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៦ ភាគរយកាលពីថ្ងៃសុក្រ។ ប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate វិញ ជួញដូរនៅតម្លៃ ៨០,០៤ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ៣៩ សេន ឬ ០,៥ ភាគរយ។
អ្នកវិភាគសេដ្ឋកិច្ចនិយាយថា ប្រាក់ដុល្លារបង្ហាញពីតម្លៃខ្ពស់រឹងមាំ ក្រោយទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់សហរដ្ឋអាមេរិក បង្ហាញពីភាពកាន់តែប្រសើរ ទន្ទឹមនឹងកង្វល់នយោបាយមុនការបោះឆ្នោតនៅបារាំង។ តម្លៃប្រាក់ដុល្លាររឹងមាំ ធ្វើឱ្យទំនិញដែលជួញដូរដោយលុយដុល្លារ មិនសូវជាទាក់ទាញសម្រាប់ការវិនិយោគពីអ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។

យ៉ាងណាមិញ គួរកត់សម្គាល់ថា ការបន្តធ្លាក់ចុះនាថ្ងៃចន្ទនេះ កើតឡើងក្រោយតម្លៃប្រេងទាំង២បានកើនឡើងជាង ៣ ភាគរយកាលពីសប្ដាហ៍កន្លងទៅ ដោយសារមានសញ្ញាស្ដីពីកំណើតតម្រូវការខ្ពស់នៅសហរដ្ឋអាមេរិក ហើយវិធានការកាត់បន្ថយទិន្នផលប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានជួយទប់លំនឹងផ្គត់ផ្គង់។
កំណើនតម្លៃប្រេងនាពេលថ្មីនេះ ក៏ត្រូវបានអ្នកវិភាគបានភ្ជាប់ផងដែរ ទៅនឹងការធ្លាក់ចុះនៃស្ដុកប្រេងឆៅ និងកំណើនតម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិក ហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាជុំវិញវិបត្តិនៅហ្គាហ្សា និងការកើនឡើងនៃការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


