សេដ្ឋកិច្ច
អតិផរណាឡាវ កើនដល់ ២៦,២ ភាគរយនៅខែមិថុនា ខ្ពស់បំផុតក្នុងឆ្នាំ២០២៤មកទល់ពេលនេះ
អត្រាអតិផរណារបស់ប្រទេសឡាវក្នុងខែមិថុនានេះ បានកើនឡើងដល់ ២៦,២ ភាគរយ ដោយកើនឡើងពី ២៥,៨ ភាគរយក្នុងខែឧសភា ដែលវាជាអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ មកទល់ពេលនេះ។ នេះបើតាមការចុះផ្សាយចុះផ្សាយរបស់សារព័ត៌មាន Laotian Times។

យោងតាមការិយាល័យស្ថិតិឡាវ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងពី ២២៩,២៨ ក្នុងខែឧសភា ដល់ ២៣៤,៥៤ ក្នុងខែមិថុនា។
ជាពិសេសក្នុងខែមិថុនា ការប្រែប្រួលតម្លៃខ្ពស់បំផុតមាននៅលើការចំណាយផ្នែកថែទាំសុខភាព និងឱសថ ដែលកើនឡើង ៤១,៧ ភាគរយ ហើយបន្ទាប់មក គឺភោជនីយដ្ឋាន និងសណ្ឋាគារ ដែលកើនឡើង ៣៥,៣ ភាគរយ ខណៈកន្លែងស្នាក់នៅ ទឹក អគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ចម្អិនអាហារ កើនឡើង ៣២,៥ ភាគរយ។ កំណើនគួរឱ្យកត់សម្គាល់ ក៏មាននៅលើសម្លៀកបំពាក់ និងស្បែកជើង គ្រឿងស្រវឹង និងថ្នាំជក់ និងអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលផងដែរ។
ទន្ទឹមនឹងនេះ អត្រាអតិផរណាជាមធ្យមសម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំ ឈរនៅ ២៥,៣ ភាគរយ ស្មើនឹងការថយចុះ ៣៨,១ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ កត្តាជាច្រើនបានរួមចំណែកដល់សម្ពាធអតិផរណានៅក្នុងប្រទេសឡាវ រួមមានទាំងការធ្លាក់ចុះនៃតម្លៃប្រាក់គីបឡាវ សមត្ថភាពផលិតក្នុងស្រុកខ្សោយ ខណៈឡាវពឹងផ្អែកលើការនាំចូលខ្លាំង និងការតម្លើងពន្ធជាដើម។
ទោះជាយ៉ាងណាក៏ដោយ ឡាវក៏បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចផងដែរ ដោយផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៤,៧ ភាគរយ លើសពីគោលដៅប្រចាំឆ្នាំ ៤,៥ ភាគរយ ដូចការអះអាងរបស់លោកនាយករដ្ឋមន្ត្រី Sonexay Siphandone ។ កំណើននេះ ត្រូវបានជំរុញជាចម្បងដោយវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធ ការដឹកជញ្ជូន និងការលក់ដុំ និងរាយ ជាដើម។ ។ កត្តារួមចំណែកផ្សេងទៀតរួមមានការរីកចម្រើននៃផលិតកម្មកសិកម្ម រួមជាមួយនឹងសំណង់ និងឧស្សាហកម្មកែច្នៃ។
ទោះបែបនេះក៏ដោយ បញ្ហាប្រឈមនៅតែមាន ខណៈមន្រ្តីឡាវព្រមានថា ប្រទេសនឹងត្រដាបត្រួសក្នុងការទាញទម្លាក់អត្រាអតិផរណាឱ្យនៅក្រោមលេខ១០ តាមគោលដៅឆ្នាំនេះរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


