ជីវិតកម្សាន្ដ
បវរកញ្ញាលំដាប់រង MU វៀតណាម ប៉ះគ្នាជាមួយ Fan Bingbing ក្នុងកម្មវិធីយីហោល្បីមួយ
Nguyen Huynh Kim Duyen ដែលជាម្ចាស់ជ័យលាភីលំដាប់រងលេខ១ Miss Universe Vietnam ឆ្នាំ២០១៩ បានចែករំលែកការចាប់អារម្មណ៍ជាមួយតារាស្រីចិន Fan Bingbing ក្នុងកម្មវិធីបង្ហាញម៉ូដ Viktor&Rolf នៃ Paris Fashion Week កាលពីថ្ងៃព្រហស្បតិ៍ក្នុងនាមជាភ្ញៀវរបស់ម៉ាកយីហោ។
អតីតលំដាប់រងលេខ១រូបនេះបាននិយាយថា នាងបានណែនាំខ្លួនឯងថាមកពីប្រទេសវៀតណាម ដែលតារាស្រីចិនបានឆ្លើយតបយ៉ាងកក់ក្ដៅត្រលប់មកវិញ។ ដោយសារកាលវិភាគខុសគ្នារបស់ពួកគេ បន្ទាប់មក Duyen មិនអាចធ្វើអន្តរកម្មបន្ថែមទៀតបានទេ។ ទោះជាយ៉ាងណាក៏ដោយ អន្តរកម្មនេះបានសម្គាល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ នាងផងដែរ ។

Duyen បាននិយាយថា «ការជួបសិល្បករអន្តរជាតិក្នុងអំឡុងពេលដំបូងដែលខ្ញុំចូលរួមព្រឹត្តិការណ៍ Paris Fashion Week ជាការរំលេចអនុស្សាវរីយ៍នៃដំណើរកម្សាន្តរបស់ខ្ញុំ»។
អ្វីដែលសំខាន់តារាស្រីវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយស្លៀកសំលៀកបំពាក់បែប Cup ក្នុងពណ៌ប៊ឺហ្គូឌី ដែលរចនាដោយអ្នករចនាជនជាតិវៀតណាម Le Thanh Hoa។ រ៉ូបនេះមានលក្ខណៈពិសេស ការផ្លាស់ប្តូរពណ៌ ការតុបតែង និងព័ត៌មានលម្អិតនៅគែម។ នាងបានបំពាក់ដោយក្រវិល និងប៊ុនស្ទីលបង្កើតឱ្យមើលទៅគួរឱ្យទាក់ទាញ។
អង្គុយនៅជួរមុខសម្រាប់កម្មវិធីនោះ Duyen ត្រូវបានគេគ្រោងនឹងចូលរួមក្នុងកម្មវិធីមួយរបស់ម៉ាកសំលៀកបំពាក់ Zuhair Murad បន្ទាប់ពីនោះ ប៉ុន្តែខកខានវាដោយសារតែបញ្ហាដឹកជញ្ជូន។
Duyen បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ បានចូលរួមប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ 2២០២១ ក្នុងនាមជាតំណាងរបស់ប្រទេសវៀតណាម ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១៦។ នាងក៏បានតំណាងឲ្យវៀតណាមក្នុងកម្មវិធីប្រកួតបវរកញ្ញា Supranational ឆ្នាំ ២០២២ ជាកន្លែងដែលនាងទទួលបានចំណាត់ថ្នាក់លេខ២ ។ នាងបានសកម្មជាចម្បងក្នុងនាមជាតារាម៉ូដែលនាពេលនេះ។
គួរបញ្ចាក់ដែរថា ព្រឹត្តិការណ៍ Paris Fashion Week 2024 បានប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមិថុនា បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តម៉ូដ។ តារាអន្តរជាតិជាច្រើនបានបង្ហាញវត្តមានក្នុងរាជធានីម៉ូដដោយចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដផ្ទះល្បីៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី ម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


