ជីវិតកម្សាន្ដ
លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី ម៉ាឡេស៊ី
សារព័ត៌មាន The Star បានរាយការណ៍ថា អាហារដែលបានធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនា ត្រូវបានបង្ហាញនៅលើ Instagram ដោយកូនស្រីរបស់ Vincent Chryseis Tan នាងបានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយស្វាមី Faliq Nasimuddin និងម្តាយរបស់ Fan Bingbing ។
Chryseis បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន អំពីការជួបគ្នាដ៏រីករាយថា “ការជួប Fan Bingbing និងម្តាយរបស់នាង! សូមស្វាគមន៍មកកាន់ក្រុងកូឡាឡាំពួ”។ ក្នុងនោះកូនសេដ្ឋីម៉ាឡេស៊ីបានបង្ហាញអារម្មណ៍រំភើប ដែលខ្លួនបានជូនកាដូផលិតផលថែរក្សាសម្រស់ដល់តារាចិនថែមទៀតផង។

អាហារពេលល្ងាចនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ Fan ទៅប្រទេសម៉ាឡេស៊ី ដែលនាងបានមកនៅដើមខែនេះ ដើម្បីចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់រដ្ឋ Malaka របស់ប្រទេស។ ជាពិសេសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍ប្រចាំតំបន់កាលពីដើមឆ្នាំ ដោយគេរំពឹងថានាងនឹងប្រើប្រាស់ប្រជាប្រិយភាពរបស់នាងដើម្បីបង្កើនវិស័យទេសចរណ៍។
សូមជម្រាបជូនថា Fan Bingbing បច្ចុប្បន្ននេះមានអាតុ៤៣ឆ្នាំ បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅអាយុ ១៧ ឆ្នាំ ហើយទទួលបានការទទួលស្គាល់ជាអន្តរជាតិក្នុងនាមជាតារាសម្តែង ម៉ូដែល ផលិតករទូរទស្សន៍ និងតារាចម្រៀង។ នាងត្រូវបានទស្សនាវដ្ដី Time ចាត់ទុកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ក្នុងឆ្នាំ ២០១៧។

ទោះបីជាយ៉ាងណា បន្ទាប់ពីការផាកពិន័យចំនួន ១២៨លានដុល្លារអាមេរិក ពីបទគេចពន្ធក្នុងឆ្នាំ ២០១៨ នាងបានរក្សាភាពស្ងៀមស្ងាត់និងបាត់មុខពីវិស័យសិល្បៈអស់រយៈកាលយ៉ាងយូរ។ ក្រោយវិលត្រលប់មកកាន់អាជីពដើរម៉ូដវិញ កេរ្តិ៍ឈ្មោះរបស់តារាស្រីត្រកូល Fan ហាក់វិលត្រលប់មកសាជាថ្មីម្ដងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Fan Bingbing ក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍ ប្រចាំប្រទេស ម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


