Connect with us

ព័ត៌មានអន្ដរជាតិ

ជើងហោះហើរថៃ-ចិន កើនឡើងជាង​ ២០០ ភាគរយ​ ក្រោយ​កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ

បានផុស

នៅ

ក្រសួងដឹកជញ្ជូនថៃ​ បានឱ្យដឹងថា ជើងហោះហើររវាងប្រទេសថៃ និងចិន បានកើនឡើងរហូតដល់ជាង​ ៥៥ ០០០ ជើង​ ក្នុង​រយៈ​ពេល​៨​ខែ​​  ​ដែល​ជា​ការ​កើន​ឡើងដ៏​ខ្ពស់​​កប់​ពពក​ ក្រោយ​រដ្ឋាភិបាល​ប្រទេស​ទាំង​២​ ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ខណៈ​ថៃ​​ពង្រឹង​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ ដោយ​កំណត់​​គោលដៅ​ទាក់​ទាញ​ភ្ញៀវ​ពី​ចិន​​រាប់​លាន​នាក់​។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់កាសែត​​ The Thaiger កាល​ពីថ្ងៃ​អាទិត្យ​។

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ​ លោក Surapong Piyachote បានរាយការណ៍ថា ចន្លោះ​ពី​ខែ​តុលា​ឆ្នាំ​មុន​ ដល់​ខែ​ឧសភា​ ឆ្នាំនេះ​ ជើង​ហោះ​ហើរ​ថៃ​-ចិន មាន​ចំនួន​ ៥៥ ៤៣៣ ជើង​ ដែល​ស្មើ​នឹង​ការ​កើន​ឡើង​ ២១៣ ភាគរយ​ បើ​ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក​បានព្យាករថា​ នៅ​ចុង​បញ្ចប់​​នៃ​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន​ ពោល​គឺ​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា ​ខាង​មុខ ជើង​ហោះ​ហើរ​រវាង​ប្រទេស​ទាំង​២ ​នឹង​កើន​ដល់​ ៨៦ ១៥០ ជើង​។ ​

បច្ចុប្បន្ន ជើងហោះហើរពីប្រទេសចិនចុះចតនៅអាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ ភូកេត ឈៀងម៉ៃ សាមុយ និងអាកាសយានដ្ឋានក្រាប៊ី។ មជ្ឈមណ្ឌលសេដ្ឋកិច្ចចិន​ធំ​ៗ​ដូចជាក្រុង​ Chengdu ក្នុងខេត្ត Sichuan បានឃើញពី​កំណើនគួរឱ្យកត់សម្គាល់នៅក្នុងចរាចរណ៍ផ្លូវអាកាស​មក​ថៃ​។

ជាមួយ​គ្នា​នេះ​ លោក Surapong បានកត់សម្គាល់ថា វិទ្យុអាកាសចរណ៍ថៃ (Aerothai) ត្រូវបានស្នើសុំឱ្យពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីគ្រប់គ្រងបរិមាណហោះហើរដែលកើនឡើង។ ក្រុមហ៊ុន Aerothai ដែល​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​ក្រសួង​ដឹក​ជញ្ជូន​ កំពុងពង្រឹងប្រសិទ្ធភាពសេវាកម្មចរាចរណ៍ផ្លូវអាកាស តាមរយៈផ្លូវហោះ​ហើរ​ត្រួត​ស៊ី​គ្នា​ថ្មី ប្រព័ន្ធបច្ចេកវិទ្យាដែល​​កាន់​តែ​ប្រសើរឡើង និងការកែលម្អរចនាសម្ព័ន្ធលំហអាកាស និងគោលការណ៍ណែនាំការគ្រប់គ្រង។

គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា​ កំណើន​ជើង​ហោះ​ហើរ​ថៃ​-ចិន​ បច្ចុប្បន្ន​​ ត្រូវ​បាន​គេ​​មើល​ឃើញ​ថា​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ថៃ​ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ក្រោម​គោលដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ ៣៥ លាន​នាក់​នៅ​ឆ្នាំ​នេះ​។

កាល​ពី​ថ្ងៃសៅរ៍​​ អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) បាននិយាយថា គោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន ៨ លាននាក់នៅឆ្នាំនេះ គឺអាចសម្រេចបាន​ ខណៈ​ភ្ញៀវទេសចរចិនបានកើនលើសភ្ញៀវមកពីប្រទេសផ្សេងៗ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ​ក្នុង​ចំនួន ៣,៥ លាននាក់ ​ពី​ចំណោមភ្ញៀវបរទេសសរុបចំនួន ១៧,៥ លាន​នាក់​ ដែល​ចូល​មក​ប្រទេ​ស​ថៃ​ក្នុង​​ឆមាស​ទី​១​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ម៉ៅ សុផាន់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៦ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម