ព័ត៌មានជាតិ
ខេត្តកំពង់ចាមមានសិស្សជិត១០០នាក់ ហើយដែលមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅវគ្គសិក្សាថ្មីខាងមុខនេះ
កំពង់ចាម ៖ បច្ចុប្បន្នមានសិក្សាមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមបានចំនួន៧៥នាក់ហើយ ខណៈវគ្គសិក្សាថ្មីនេះ។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា មានសិស្ស-និស្សិតដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅតាមមូលដ្ឋានដែលមកចុះឈ្មោះចូលរៀនបានចំនួន៧៥នាក់ហើយ សម្រាប់វគ្គថ្មីនេះ។ លោកនាយកវិទ្យាស្ថាន ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានសហការគ្នា ដើម្បីផ្សព្វផ្សាយ និងអំពាវនាវបន្ថែមដល់ក្រុមយុវជនដែលមកពីគ្រួសារក្រីក្រ ទោះធ្លាប់ថ្នាក់ទី៩ឬមិនបានរៀនសូត្រក៏ដោយ ក៏អាចមកចុះឈ្មោះចូលរៀនបានដែល នូវជំនាញឯកទេសមួយណាក៏បាន ដើម្បីអនាគតខ្លួនឯង និងគ្រួសារ។ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ចំពោះការផ្តល់កន្លែងរៀនសូត្រ ចំណេះជំនាញបច្ចេកទេស ដោយឥតគិតថ្លៃហើយនិងមានប្រាក់ឧបត្ថម្ភទៀតផង។

ទន្ទឹមនឹងនេះដែរ លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានកំពុងទទួលពាក្យជារៀងរាល់ថ្ងៃ ដោយមានមុខជំនាញបច្ចេកទេសចំនួន៤ដែលយុវជនពេញនិយម និងចង់រៀនសូត្ររួមមាន ការដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងអគារ, ការកែច្នៃបន្លែ និងផ្លែឈើ,សេវាកម្មកុំព្យូទ័រ និងការថែទាំ និងជួសជុលរថយន្ត៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


