ព័ត៌មានជាតិ
ក្រសួងសុខាភិបាលលើកកម្ពស់ការងារអនុវត្តកម្មវិធីសុខភាពមាត់-ធ្មេញ នៅខេត្តពោធិ៍សាត់
ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់សុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកបាកាន និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ពីថ្ងៃទី១៩ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៤ តាមការណែនាំពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ក្រោយកិច្ចប្រជុំសំណេះសំណាលសាកសួរសុខទុក្ខ និងបូកសរុបលទ្ធផលចុះត្រួតពិនិត្យ ជាមួយមន្រ្តីសុខាភិបាល រួមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋលេខាធិការបានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៦ ចំណុច សម្រាប់រៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ការងារលើកកម្ពស់សុខភាពមាត់-ធ្មេញ សំដៅដល់គុណតម្លៃចម្បងគឺ សុវត្តិភាព ប្រសិទ្ធភាព គុណភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ មានដូចខាងក្រោម៖

១. ផែនការកែលម្អផ្នែកសុខភាពមាត់-ធ្មេញ ប្រកបដោយអនាម័យ គុណភាព សោភ័ណ្ឌភាព និងសុវត្ថិភាពខ្ពស់។
២. រៀបចំរចនាសម្ព័ន្ធការងារផ្នែកសុខភាពមាត់-ធ្មេញ ឱ្យបានច្បាស់លាស់ ដើម្បីដំណើរការអនុវត្តបានល្អប្រសើរ។
៣. ពង្រឹងការកត់ត្រា និងបញ្ចូលទិន្នន័យអ្នកជំងឺ ទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលឱ្យបានត្រឹមត្រូវ។

៤. ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីសេវាពិគ្រោះព្យាបាល និងថែទាំមាត់-ធ្មេញ ដែលមាននៅតាមមូលដ្ឋានសុខាភិបាលរបស់ខ្លួន និងបន្តសកម្មភាពចុះអប់រំដល់ប្រជាពលរដ្ឋបានយល់ដឹង ពីបញ្ហាសុខភាពមាត់-ធ្មេញ តាមរយៈសាលារៀន និងសហគមន៍ជាដើម។
៥. ពង្រឹងការចុះពិនិត្យ នៅតាមទីតាំងផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំជំងឺមាត់-ធ្មេញ ឯកជនឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនអ្នកជំងឺ។

៦. សូមឱ្យគណៈទន្តពេទ្យ និងគណៈគិលានុបដ្ឋាក រៀបចំផែនការអនុវត្តរបស់ខ្លួនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ នូវគុណវឌ្ឍិរបស់អ្នកប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនោះ រដ្ឋលេខាធិការ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណដល់ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រសកម្មភាពលើកកម្ពស់សុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះ ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា បេសកកម្មខាងលើ មានការចូលរួមអមដំណើរដោយ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល វេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តពោធិ៍សាត់ អនុបណ្ឌិត អ៊ុន សាន អនុប្រធាននាយកដ្ឋានការពារសុខភាព មន្ត្រីជំនាញការិយាល័យសុខភាពមាត់-ធ្មេញ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្តពោធិ៍សាត់ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធការងារលើកកម្ពស់សុខភាពមាត់ធ្មេញ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


