Connect with us

ព័ត៌មានជាតិ

ជាង​ពីរ​ម៉ោង​ក្រោយ សម្តេច​តេជោ​ប្រាប់​​ពី​សុខភាព ​ក្រោយ​ចាក់​​វ៉ាក់សាំង​រួច

បានផុស

នៅ

ឆ្លើយតប​សំនួរ​អ្នក​កាសែត​ទាក់ទង​អាការៈសុខភាព ​ក្រោយ​ចាក់​វាក់សាំង AstraZeneca រួច សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ថា ជាង​ពីរ​ម៉ោង​នេះ​អត់​មាន​បញ្ហា​អី​ទេ ត្រឹម​ម៉ោង​នេះ​សុខភាព​ធម្មតា សឹង​តែ​មិន​ទទួល​អារម្មណ៍​ឈឺចាប់​អី​សោះ​ក្រោយពេល​​ចាក់​រួច​។

សម្តេច​តេជោក៏​លើក​មូលហេតុ​ដែល​ចាក់​វ៉ាក់សាំង​ដៃ​ឆ្វេងថា​ បើ​មាន​ការ​ឈឺ​ចាប់​អី សម្តេច​អាច​ប្រើប្រាស់​ដៃ​ស្តាំ​​ពិិនិត្យ​ឯកសារការងារ ដែល​​ត្រូវ​​ចុះ​ហត្ថលេខា​រាល់​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Astra Zeneca នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ។

ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការ​ចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ ១៩ លើកដំបូងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន។

ប្រមុខ​រដ្ឋាភិបាល ក៏បានជ្រើសរើស​ថ្ងៃ ៤ មីនា ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​លើ​ពលរដ្ឋគ្រប់​វ័យ​។ រដ្ឋាភិបាលផ្តល់​អាទិភាព​ខេត្តចំនួន ៣ខេត្ត ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដើម្បី​ទទួល​បាន​វ៉ាក់សាំង AstraZeneca ដែល​កម្ពុជា​ទើប​ទទួល​បាន​ពី​គម្រោង​កូវ៉ាក​របស់​អង្គការ​សុខភាព​ពិភពលោក៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម