សន្តិសុខសង្គម
រដ្ឋបាលខណ្ឌកំបូល បន្តបាញ់ថ្នាំកម្ចាត់មូស បង្ការជំងឺគ្រុនឈាមក្នុងមូលដ្ឋាន
ដោយអនុវត្តតាមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល រដ្ឋបាលខណ្ឌកំបូលបន្តយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសនៅតាមមូលដ្ឋាននៅតាមទីវត្តអារាម សាលារៀន ដើម្បីកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

ជាបន្តបន្ទាប់ មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងកំលាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌកំបូល បានបន្តចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាមដល់សិស្សានុសិស្ស ទីវត្តអារាម នានា និងតាមភូមិសង្កាត់ ក្នុងមូលដ្ឋានខណ្ឌកំបូល។

ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា។ លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។
សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការលើកកម្ពស់សុខភាព និងសុខុមាលភាពពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាដែលក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


