វប្បធម៌ ជំនឿ
ហេតុអ្វីបានជាគេតែងតែដាក់ ឆ្មាបក់ដៃ នៅក្នុងកន្លែងរកស៊ី? មកដឹងពីប្រវត្តិដ៏អស្ចារ្យនៃដើមកំណើតរបស់ ឆ្មាបក់ដៃ
ជាការពិតណាស់ នៅតាមកន្លែងរកស៊ីតូចធំនីមួយៗ ភាគច្រើន យើងតែងតែឃើញមានរូបតុក្កដាឆ្មាបក់ដៃ បើយោងទៅតាមជំនឿរបស់ប្រជាជននៅតំបន់អាស៊ី ជាពិសេស ជនជាតិចិន គេមានជំនឿថា ឆ្មានេះ ជាឆ្មានាំលាភ នាំយកសំណាង និងទាក់ទាញអតិថិជន។

បើក្រឡេកទៅមើលប្រវត្តិនៃការចាប់ផ្ដើមឲ្យមានជំនឿនេះកើតឡើង ដែលនាំឲ្យគេជឿថា ឆ្មាបក់ដៃ នាំលាភមកកាន់អ្នករកស៊ី គឺមានប្រភពដើមកំណើតមកពីប្រទេសជប៉ុន។ ភាគច្រើនគេតែងតែយល់ច្រឡំថា ជំនឿមួយនេះ មានប្រភពមកពីប្រទេសចិន ក៏ព្រោះតែវាមានភាពពេញនិយមយ៉ាងខ្លាំងនៅទីនោះ ហើយគេតែងតែគោរពបូជារហូតមកដល់បច្ចុប្បន្ន។
យ៉ាងណាមិញ ឆ្មាបក់ដៃ នេះត្រូវបានគេស្គាល់ឈ្មោះជាភាសារជប៉ុនថា Maneki Neko ដែលមានរូបរាងជាសត្វឆ្មាពណ៌ស មានត្រជាក់ស្រួច ពណ៌ក្រហម ជាមួយនឹងក្រញាំធំ និងមានកាក់ជាប់នឹងខ្លួន ដែលវាបាននាំសំណាង ជាជំនឿរបស់ប្រជាជនអាស៊ីអស់ជាច្រើនសតវត្សមកហើយ។

សត្វឆ្មា Maneki Neko មានកំណើតនៅក្នុងសម័យអេដូ (ឆ្នាំ 1603–1868) ដែលបានកើតនៅក្នុងវត្ត Gōtoku-ji ក្នុងទីក្រុងតូក្យូ។ បើយោងទៅតាមអ្នកប្រវត្តិសាស្ត្រនៅវត្តនោះ បានតំណាលឲ្យដឹងថា បុរស ដែលជាមេគ្រប់គ្រងតំបន់ ឈ្មោះថា Ii Naotaka ត្រូវបានឆ្មាពណ៌ស ដែលជាឆ្មាចិញ្ចឹមរបស់អាចារ្យវត្ត ជួយជីវិតលោកឲ្យផុតពី រន្ទះបាត់។
ក្នុងកំឡុងពេលបរបាញ់សត្វក្នុងព្រៃ បុរសនេះ បានដើរឆ្លងកាត់ព្រះវិហារនៃវត្ត Gōtoku-ji ហើយលោកក៏បានប្រទះឃើញ ឆ្មាមួយក្បាល មើលមកលោក ហើយវាបានធ្វើសកម្មភាព បកដៃជាសញ្ញា ហៅឲ្យចូលទៅក្នុងព្រះវិហារនោះ ក្រោយពីលោកបានដើរចូលទៅដល់ក្នុងព្រះវិហារ ស្រាប់តែមានរន្ទះបាញ់ចំកន្លែងដែលលោកទើបតែដើរចេញមកនោះ។

ដោយមានការដឹងគុណចំពោះ ឆ្មា មួយនេះ ដែលបានជួយជីវិតរបស់ខ្លួន Ii Naotaka បានកសាងប្រាសាទទៅឲ្យឆ្មានោះ ហើយក៏បានធ្វើការគោរពបូជារហូតមក។ មកដល់សព្វថ្ងៃនេះ ទីធ្លាដ៏ស្ងប់ស្ងាត់របស់ Gōtoku-ji មានរូបសំណាកឆ្មារាប់ពាន់ ដែលមានទំហំខុសៗគ្នាពេញទីកន្លែងសក្ការៈបូជា។
មិនតែប៉ុណ្ណោះ នៅទីនោះ តែងតែមាន មនុស្សម្នារ មកមើល រូបសំណាក់សត្វឆ្មាពណ៌ស ដែលមានរាងជាកូនឆ្មាជប៉ុន ដែលវាជាពូជ ដែលបង្ហាញមុខជាញឹកញាប់នៅក្នុងរឿងព្រេងនិទានក្នុងស្រុក ហើយនឹងបានធ្វើការបួងសួងសុំសំណាងល្អ។
លើសពីនោះ ទៅទៀត រូបសំណាក Maneki Neko អាចរកទិញបាននៅប្រាសាទនោះផ្ទាល់ ហើយជាធម្មតា វាត្រូវបានគេទុកជាតង្វាយ ទោះបីមនុស្សជាច្រើនយកវាទៅផ្ទះទុកជាវត្ថុអនុស្សាវរីយ៍ក៏ដោយ។

មិនទាន់អស់នោះទេ មានប្រវត្តិមួយទៀត ដែលធ្វើឲ្យមនុស្សម្នារមានជំនឿទៅលើរូបសំណាក់ឆ្មាពណ៌សនេះ ដែលមានគេបាននិយាយថា នៅក្នុងឆ្នាំ1852 មានស្ត្រីចំណាស់ម្នាក់ រស់នៅខេត្ត អាម៉ាដូ មានជីវភាពក្រីក្រ រកអង្កច្រកឆ្នាំងពុំបាន ថ្ងៃមួយ ស្ត្រីនេះ អស់លិទ្ធភាពរកចំណីចិញ្ចឹមសត្វឆ្មារបស់ខ្លួន ក៏សម្រេចចិត្តថា បោះបង់ឆ្មានោះចោល។ នាពេលរាត្រី ឆ្មានោះបានបង្ហាញខ្លួននៅក្នុងសុបិនរបស់ ស្ត្រីចំណាស់នេះថា បើសិនជា ធ្វើរូបសំណាក់ឆ្មា ដែលរូបរាងដូចជាខ្លូន (ឆ្មាដែលពន្យល់សប្តិ) ខ្លួននឹងជួយឲ្យស្ដ្រីក្រីក្រនេះ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភចាកផុតពីភាពអត់ឃ្លាន។

តាមការណែនាំរបស់សត្វឆ្មា ស្ត្រីចំណាស់រូបនេះបានធ្វើរូបចម្លាក់ពីវត្ថុធាតុ Imado-yaki ហើយបានយកទៅទីសក្ការៈដើម្បីលក់វានៅមាត់ទ្វារ។ ឆ្មា ពិតជាបានរក្សាការសន្យាមែន ហើយរូបចម្លាក់ ត្រូវបានលក់ដាច់ជាខ្លាំង បានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័ស ដែលជួយសង្រ្គោះស្ត្រីចំណាស់ពីភាពក្រីក្រ។

មិនថាប្រភពដើមនៃរូបសំណាកនោះ កើតចេញពីណា ហើយមានប្រវត្តិខុសៗយ៉ាងណាក៏ដោយ ប៉ុន្ដែមានរឿងមួយប្រាកដណាស់ ឆ្មា នាំសំណាង។ នៅឆ្នាំ 1602 ព្រះរាជក្រឹត្យរបស់អធិរាជមួយបានកំណត់ដោះលែងសត្វឆ្មាទាំងអស់នៅក្នុងប្រទេសជប៉ុន ដោយមានបំណងទាញយកប្រយោជន៍ពីសមត្ថភាពធម្មជាតិរបស់សត្វឆ្មា គឺការប្រមាញ់សត្វល្អិត ដូចជាកណ្ដុរ ជាដើម ដែលវាក៏ជាការពេញនិយមមួយក្នុងពេលបច្ចុប្បន្ន ដែលនៅតាមផ្ទះ គេនិយមចិញ្ចឹមឆ្មា ដើម្បីចាប់កណ្ដុរ។

ងាកមកមើលជំនឿនៅក្នុងវិស័យអាជីវកម្មវិញ គេប្រើប្រាស់រូបសំណាក់ ឆ្មាបក់ដៃ នេះ ដើម្បីទាក់ទាញអតិថិជន នាំយកលាភសំណាងមកឲ្យម្ចាស់ផ្ទះឬម្ចាស់អាជីវកម្ម។ បច្ចុប្បន្ន ជំនឿមួយនេះ ត្រូវបានអនុវត្តយ៉ាងពេញនិយមនៅតំបន់អាស៊ីយើងនេះ៕
ប្រភពពី៖ NATIONAL GEOGRAPHIC



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


