ព័ត៌មានជាតិ
សម្ដេចធិបតី សម្ដែងការហួសចិត្តលើសកម្មជនបក្សប្រឆាំងមួយរូបឈ្មោះ ហៃ វណ្ណា ដែលព្យាយាមរិះរកវិធីញុះញង់ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦សីហា នេះ បានសម្ដែងការហួសចិត្តជាខ្លាំងនៅពេលស្ដាប់សារសំឡេងរបស់សកម្មជនបក្សប្រឆាំងមួយរូបឈ្មោះ ហៃ វណ្ណា ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ដោយបុគ្គលរូបនេះបានព្យាយាមរិះរកវិធីញុះញង់ឲ្យប្រជាពលរដ្ឋចូលរូបធ្វើបាតុកម្មដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
តាមរយៈសំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកលើកឡើងយ៉ាងដូចច្នេះថា «ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវអោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតអោយសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ»។
សម្ដេចធិបតីបានបន្ថែមថា ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ?
សូមជម្រាបថា សារសំឡេងរបស់បុគ្គលឈ្មោះ ហៃ វណ្ណា ដែលជាមេដឹកនាំបាតុកម្មនៅប្រទេសជប៉ុនត្រូវបានបែកធ្លាយចេញពីគ្រុបតេក្រាមមួយឈ្មោះ រួបរួមជាតិ ដែលជាគ្រុបក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបង្កើតឡើងដើម្បីកៀរគរប្រជាពលរដ្ឋឲ្យចូលរួមធ្វើបាតុកកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៅរបស់កម្ពុជា ហើយក្រុមប្រឆាំងជ្រុលនិយមនេះក៏គ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៨សីហាខាងមុខនេះផងដែរ៕
អត្ថបទ៖ សុខុម
សូមស្ដាបសារសំឡេង៖
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


