Connect with us

ព័ត៌មានជាតិ

ស្គាល់ឈ្មោះ​សន្តិ​សុខ​សណ្ឋាគារសុខា លួចដោះលែងជនជាតិ​ចិន បញ្ជូនទៅស្នងការ​​បន្ត​ទៀត

បានផុស

នៅ

ករណី​សន្តិសុខ​ដែល​លួចជម្លៀសជនជាតិចិន​ចេញពី​សណ្ឋាគារ​សុខា ក្នុង​ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក​នាំ​ឲ្យ​ផ្ទុះ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវ​បាន​ស្គាល់​ឈ្មោះ និង​បាន​បញ្ជូនទៅអគ្គ​​ស្នងការដ្ឋាននគរបាលជាតិ​ដើម្បីចាត់ការបន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្តិសុខ​នេះ​ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរ សន្តិសុខសណ្ឋាគារសុខា អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ភ្នំពេញ។ បុរស​រូប​នេះ​ជាប់ពាក់ពន្ធ័ករណីជម្លៀសជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័កសណ្ឋាគារសុខា។

ក្រោយ​ពេល​ចាប់ខ្លួន បុរស​ជា​សន្តិសុខ​ត្រូវបាន​​នាំ​ទៅ​ធ្វើ​ចត្តាឡីស័ក​ លទ្ធផលតេស្តអវិជ្ជមាន។ នៅព្រឹកនេះ ត្រូវ​បានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធី។

កាលពី​ថ្ងៃ ៥ មីនា ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជុំវិញករណីសន្តិសុខ​សណ្ឋាគារ​សុខា​ដែល​លួចដោះលែង​អ្នក​​ជាប់​ចត្តាឡីស័កអាច​ទទួលពិន័យ និង​ជាប់ទោស​កម្រិត​ណា។ សម្តេចបាន​ថ្លែង​បញ្ជាក់​ថា ការបំពានដោយស្ត្រីជនជាតិចិនស៊ុមគ្រឡំជាមួយសន្តិសុខសណ្ឋាគារ ​ប្រឈម​ការ​ពិន័យតាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល នឹង​ត្រូវ​មាន​ការ​ដាក់ទោស​ទាំង​លើ​អ្នក​បំពាន និង​អ្នកផ្សំគំនិត។

គួរ​បញ្ជាក់​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ សន្តិសុខ​​សណ្ឋាគារ​សុខាបាន​សម្រួល​ដោះលែងស្រ្តីជនជាតិ​ចិន​ដែល​ជាប់​​ច​ត្តា​ឡី​ស័ក ​ក្រោយមក​តេស្ត​មាន​កូ​វិ​ដ ១៩។ ករណី​នេះ​បង្ក​ឲ្យ​ផ្ទុះ​​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែមីនា​ មាន​ជាង ៤០០ នាក់៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម