ព័ត៌មានអន្ដរជាតិ
ខេត្តណានភាគខាងជើងថៃកំពុងប្រឈមទឹកជំនន់ខ្លាំង
អាជ្ញាធរនៃសាលាក្រុងណាន (Nan) ស្ថិតនៅក្នុងខេត្តណានភាគខាងជើងប្រទេសថៃ នៅរសៀលថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្នឱ្យអ្នកស្រុកប្រមូលរបស់របររបស់ពួកគេឱ្យបានលឿន ដើម្បីគេចពីទឹកជំនន់ និងត្រៀមខ្លួនសម្រាប់បរិមាណទឹកដែលហូរចូលមកពីភាគខាងជើង។

តំបន់ប្រជុំជនណានស្ថិតនៅតាមដងទន្លេដែលទទួលប្រភពទឹកពីទន្លេមេគង្គក្នុងប្រទេសឡាវ បានពើបប្រទះនូវបរិមាណទឹកកើនឡងយ៉ាងកំហុក រហូតដល់ហូរប្រៀបឈានដល់កម្រិតប្រកាសអាសន្ន។
យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញសង្គមសារព័ត៌មាន Khaosod អាជ្ញាធរក្រុងបានសង្កត់ធ្ងន់ថា សមាជិកសហគមន៍ត្រូវតែមានភាពជឿជាក់លើខ្លួនឯងតាមដែលអាចធ្វើទៅបាន។
ទន្ទឹមនឹងនេះ កម្ពស់ទឹកក្នុងទន្លេណាន ជិតដល់កំពូលជញ្ជាំងការពារទឹកជំនន់ ក្នុងតំបន់ក្រុងណាន ដែលមានចម្ងាយ ៩គីឡូម៉ែត្រ ហើយទឹកបានចាប់ផ្ដើមហក់ឡើងតាមចំណុចមួយចំនួនហើយ។

នៅតាមទីផ្សារក្នុងតំបន់នោះ គេសង្កេតឃើញអាជីវករកំពុងប្រញាប់ប្រញាល់ទុកដាក់ទំនិញរបស់ពួកគេទៅកាន់ធ្នើរខ្ពស់ៗ ហើយមួយចំនួនទៀតកំពុងផ្លាស់ប្តូរទីតាំងទៅកាន់ដងផ្លូវ និងផ្លូវថ្មើរជើង។
គេជឿថា ប្រសិនបើមានទឹកពីភាគខាងជើងហូរមកបន្ថែមលើលំហូរទឹកដែលមានបច្ចុប្បន្ន នោះស្ថានភាពទឹកជំនន់នឹងកាន់តែអាក្រក់ជាងឆ្នាំ២០១១៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


