ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៅស្រុកព្រៃឈរ
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចបវរធិបតី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ នៅវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ អគារសិក្សាថ្មីនេះ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។

តាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនរបស់ជាតិ គួបផ្សំនឹងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស វិស័យអប់រំនៅក្នុងខេត្តកំពង់ចាមបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ ខេត្តកំពង់ចាមមានគ្រឹះស្ថានសិក្សាចំនួន៥៤២កន្លែង ឃុំ-សង្កាត់មួយ មានអនុវិទ្យាល័យ១កន្លែង មានចំនួន១០៨ឃុំ-សង្កាត់ លើក១០៩ឃុំសង្កាត់ ស្មើនឹង៩៩% ។

លោក អ៊ុន ចាន់ដា បានបន្តថា ខេត្តកំពង់ចាមមានបុគ្គលិកសិក្សាចំនួន៧ ៦៣៥នាក់ ស្រី៤ ២១៧នាក់ មានអគារសិក្សា សរុបចំនួន១ ២២៩ខ្នង ស្មើនឹង៧ ០៣៦បន្ទប់។ ក្នុងនោះ អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដែលជាអំណោយរបស់សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន៣៨៤ខ្នង ស្មើនឹង២ ៤៣១បន្ទប់ អគារកម្ពស់៣ជាន់ មានចំនួន១៦អគារ) រួមនឹងទីចាត់ការ២៣ខ្នង អគារកាត់ដេរចំនួន១២ខ្នង។ ដោយឡែក នៅស្រុកព្រៃឈរ មានសាលារៀនចំនួន៧៨កន្លែង ក្នុងនោះបឋមសិក្សាចំនួន៥៩កន្លែង អនុវិទ្យាល័យ មាន១២កន្លែង វិទ្យាល័យ៥កន្លែង និងមត្តេយ្យសិក្សាសាធារណៈចំនួន២កន្លែង។ អគារសិក្សាមានចំនួន២១៤ខ្នង ស្មើនឹងចំនួន ៩៧៩បន្ទប់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ ដែលបានមកចូលរួមសម្ពោធសមិទ្ធផលថ្មីនេះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ចាម ដែលបានរួមគ្នាអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងការចូលរួមកសាងនូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ មានចំនួន ១០បន្ទប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សានុសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ និងសមិទ្ធផលមួយចំនួនទៀត ព្រមទាំងបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យពុះពារខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដេីម្បីទទួលបានជោគជ័យក្នុងឆាកជីវិតទៅថ្ងៃអនាគតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


