ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធជាមួយស្ត្រីវៀតណាម២នាក់ឆ្លងកូវីដ១៩នៅស្វាយរៀងជិត៤០នាក់លទ្ធផលតេស្តលើកទី១អវិជ្ជមានទាំងអស់
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី៦មីនា នេះថា អ្នកពាក់ព័ន្ធជាមួយស្ត្រីវៀតណាម២នាក់ឆ្លងកូវីដ១៩នៅស្វាយរៀងជិត៤០នាក់ លទ្ធផលតេស្តលើកទី១អវិជ្ជមានទាំងអស់។
លោកបានបន្តថា ក្រុមការងារបានស្វែងរកអ្នកប៉ះពាល់ជាមួយស្ត្រីជនជាតិវៀតណាមបានចំនួន៤៥ នាក់ បានយកសំណាកចំនួន៣៧នាក់ទៅធ្វើតេស្តហើយជាលទ្ធផលអវិជ្ជមាន ទាំងអស់ ។
លោកបានបន្តទៀតថា ចំណែកអ្នកបើកបរឡានតាក់ស៊ី ដែលដឹកនារី វៀតណាម២នាក់ វិជ្ជមាន កូវីដ១៩ នោះកំពុងធ្វើចត្តាឡីស័ក នៅខេត្តព្រះសីហនុក៏មានលទ្ធផលសំណាកវិភាគ អវិជ្ជមានផងដែរ ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមថា«យើងកំពុងតាមដានអ្នកពាក់ព័ន្ធទាំង៣៧នាក់និងត្រូវយកសំណាកលើកទី២ នាថ្ងៃទី១៣មីនាម្តងទៀត។ ដោយសារលទ្ធផលអវិជ្ជមានយើងមិនតាមដានលើក្រុមអ្នកប៉ះពាល់បន្ទាប់ដែលបានប៉ះពាល់ផ្ទាល់ មិនផ្ទាល់ចំពោះអ្នកទាំង៣៧នាក់នេះទៀតទេ»។
យ៉ាងណាក៏ដោយលោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ស្ត្រីវៀតណាម២នាក់ដែលមានឆ្លងកូវីដ១៩នៅស្វាយរៀងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះបានចម្លងទៅមិត្តភ័ក្ដិម្នាក់ទៀតស្នាក់នៅ APARTM ENT Diamondផងដែរកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាអាជ្ញាធរខេត្តស្វាយរៀងបានបិទសណ្ឋាគារ ហេង ហេង សេរីរ័ត្ន នៅបាវិតដែលស្ត្រីវៀតណាម២នាក់ស្នាក់នៅនិងបានយកសណ្ឋាគារនេះធ្វើជាកន្លែងចត្តាឡីស័កដាក់អ្នកពាក់ព័ន្ធជាមួយស្ត្រីវៀតណាមនោះតែម្តង៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


