ព័ត៌មានអន្ដរជាតិ
កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ
បុគ្គលិកសុខាភិបាលប៉ារ៉ាហ្គាយ បាននិយាយថា មន្ទីរពេទ្យអស់ថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។
ប្រទេសប៉ារ៉ាហ្គាយ បានចុះបញ្ជីករណីឆ្លងវីរុសកូវីដ១៩ជាង ១៦៥,០០០ករណី និងមានអ្នកស្លាប់ប្រហែល៣,២០០នាក់។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Hernan Martinez បាននិយាយថា “យើងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។
ការកើនឡើងជាលំដាប់នៃករណីឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសឈានដល់ការដួលរលំ។ លើសពីនេះទៀត ការផ្គត់ផ្គង់វ៉ាក់សាំងមានភាពយឺតយ៉ាវខណៈទិន្នន័យចុងក្រោយបង្ហាញថា ប្រជាជនតិចជាង០,១ភាគរយបានទទួលការចាក់ថ្នាំបង្ការ។

ប្រទេសប៉ារ៉ាហ្គាយដែលមានប្រជាជនជាង៧លាននាក់ ទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីត្រឹមតែ៤,០០០ដូសប៉ុណ្ណោះ ហើយវ៉ាក់សាំងនេះ បច្ចុប្បន្នត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ។
ប្រធានាធិបតីនៃប្រទេសនេះ បានបណ្តេញរដ្ឋមន្រ្តីចំនួនបីរូបចេញពីតំណែង ជាការឆ្លើយតបទៅនឹងបាតុកម្មហិង្សា ជុំវិញការដោះស្រាយរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតកូវីដ១៩។

លោក Mario Abdo Benítez បាននិយាយថា រដ្ឋមន្រ្តីក្រសួងអប់រំនិងកិច្ចការស្ត្រី និងអគ្គសេនាធិការរបស់គាត់ត្រូវបានជំនួសតំណែង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលាលែង កាលពីថ្ងៃសុក្រ។
គណបក្សប្រឆាំង ចង់ឲ្យលោក Abdo លាលែងពីតំណែង និងរៀបចំការបោះឆ្នោតថ្មីដោយ ពួកគេបានចោទប្រកាន់រដ្ឋាភិបាលស្តាំនិយមរបស់លោក ពីបទអំពើពុករលួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចអាន៖ នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ
ចុចអាន៖ ពលករថៃជិត២ម៉ឺននាក់នៅម៉ាឡេស៊ី វិលត្រឡប់មកផ្ទះវិញដោយសារវិបត្តិកូវីដ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


