ចរាចរណ៍
បើករថយន្ដមិនប្រកាន់ស្ដាំបុកម៉ូតូមួយគ្រឿងបណ្តាលស្លាប់ម្នាក់រួចគេចខ្លួនបាត់
ម្ចាស់រថយន្តម៉ាក LEXUS មួយគ្រឿងបេីកបរធ្វេសប្រហែសមិនប្រកាន់ស្ដាំជ្រុលបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ រួចចុះគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤០នាទី ស្ថិតនៅលេីផ្លូវលេខ ១៣២ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ក្នុងភូមិព្រៃឈេីទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូបេីកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
សមត្ថកិច្ចស្រុកត្រាំកក់បានឱ្យដឹងថា វេលាម៉ោងកេីតហេតុខាងលេីមានរថយន្តមួយគ្រឿងម៉ាក LEXUS LX470ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2L.2229 (អ្នកបេីកបរគេចខ្លួនបាត់) ដែលបេីកបរមកពីទិសខាងលិចលុះមកដល់ចំណុចខាងលេីបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1O.9907 បេីកបរដោយឈ្មោះ រត្ន ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកម្មកររោងចក្រ(ស្លាប់នៅកន្លែងកេីតហេតុ)។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុគឺបណ្តាលមកពីអ្នកបេីកបររថយន្តបេីកបរមិនប្រកាន់ស្តាំ។

ក្រោយវាស់វែងធ្វេីកំណត់ហេតុចប់ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ដោយឡែក វត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី៕
អត្ថបទ៖ វីរ:

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


