ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូជ្រុលទៅបុករ៉ឺម៉កដឹកទឹកកកដាក់ទទឹងផ្លូវ បោកក្បាលស្លាប់ភ្លាមៗ
បុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុករ៉ឺម៉កដឹកទឹកកកពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ ដោយប្រពន្ធស្លាប់មិនទាន់បានមួយឆ្នាំផង ប្ដីក៏ជួបគ្រោះចរាចរណ៍ស្លាប់ទៀត រួចមានជនឆ្លៀតឱកាសយកទូរសព្ទបាត់មួយគ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ០៥ ចំណុចគីឡូម៉ែត្រលេខ ០៩ ស្ថិតក្នុងសង្កាត់ ច្រាំងចំរេះទី ០២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឈឹម ចំរើន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកបើកបរ មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿងបានមកឈប់ដឹកទឹកកកចតដាក់ទទឹងផ្លូវ បន្ទាប់មកស្រាប់តែឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក ADV ពណ៌ប្រផេះ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KQ-1707 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ០៥ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនរងគ្រោះជ្រុលទៅបុកម៉ូតូកង់បីដែលឈប់ដាក់ទឹកកកចំកណ្ដាលពេញទំហឹង បណ្ដាលឲ្យបោកក្បាលឈាមហូរស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែកម្ចាស់រ៉ឺម៉កកង់បី បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយក៏មានជនឆ្លៀតឱកាសយកទូរសព្ទជនរងគ្រោះបាត់មួយគ្រឿង ម៉ាក (Iphone 14pro max)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកម៉ូតូ និងម៉ូតូកង់បី ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


