ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ ជាលើកទី៤នៅព្រឹកនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២បន្តបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១០និង០០នាទីព្រឹក នៅទីស្ដីការក្រសួងការងារ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំប្រាក់ឈ្នួលលើកទី៤សម្រាប់ឆ្នាំនេះ ខណៈប្រជុំលើកទី១បានធ្វើនៅថ្ងៃទី១៤សីហា លើកទី២ធ្វើនៅថ្ងៃទី២៩សីហា លើកទី៣ធ្វើនៅថ្ងៃទី៦កញ្ញា និងលើកទី៤ធ្វើនៅព្រឹកថ្ងៃទី១២កញ្ញានេះ ហើយគ្រោងនឹងរៀបចំប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤ជាកិច្ចប្រជុំចុងក្រោយ។
នៅក្នុងកិច្ចប្រជុំលើកទី៣ ថ្ងៃទី៦កញ្ញា ឆ្នាំ២០២៤ ភាគីសហជីពបានបន្ថយតួលេខពី១៤ដុល្លារមកនៅត្រឹម១០ដុល្លារខណៈភាគនិយោជកស្នើសុំតម្លើងពី១ដុល្លារទៅ២ដុល្លារលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន២០៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ និង ប.ស.ស.នោះទេ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំប្រាក់ឈ្នួលនេះភាគីនីមួយៗមានការយល់ដឹង និងមានភាពចាស់ទុំច្រើនហើយសង្ឃឹមថា នឹងមានការសម្របសម្រួលគ្នាបន្ថែមទៀត។ ចំណែកខាងភាគីរដ្ឋាភិបាលនឹងសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឱ្យភាគីនីមួយៗខិតទៅរកប្រសពគ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរតែបើមិនមានការការឯកភាពគ្នាទេយើងនឹងអនុវត្តតាមច្បាប់ គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៦កញ្ញាខាងមុខ។

ការចចារប្រាក់ឈ្នួលកម្មករនេះ ត្រីភាគីត្រូវពិនិត្យផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមានវិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០៤ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


