ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះហត្ថលេខាជំរុញកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី សំដៅអភិវឌ្ឍន៍ជនបទនៅកម្ពុជា
ខេត្តឃ្យុងសាងប៊ុកដូ នៃប្រទេសកូរ៉េខាងត្បូង និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃប្រទេសកម្ពុជា បានចុះអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ដើម្បីលើកកម្ពស់ការអភិវឌ្ឍជនបទនៅកម្ពុជា។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅខេត្តឃ្យុងសាងប៊ុកដូ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរ តាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។ គោលបំណងនៃអនុស្សារណៈនេះ គឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ដែលក្នុងនោះ ភាគីទាំងពីរនឹងចូលរួម និងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។
វិសាលភាពនៃកិច្ចសហប្រតិបត្តិការ ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ ដូចជា៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ រួមមានការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។

បន្ថែមពីនេះ គឺការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


