ព័ត៌មានជាតិ
មួយម៉ោងមុនេះ ពិធីការិនីកែវ ច័ន្ទនិមល បង្ហោះរូបចេញពីបន្ទប់ព្យាបាលជំងឺកូវីដ
នៅក្នុងបន្ទប់មួយដែលកំពុងព្យាបាលកូវិដ ១៩ ពិធីការិនី កែវ ច័ន្ទនិមលបានបង្ហោះរូបថតមួយសន្លឹក ដែលមានប្តីនិងកូន ដោយទឹកមុខស្រស់ថ្លារឹងមាំំមិនតក់ស្លុតជំងឺដ៏កាចសាហាវនេះ។
នៅលើសារបណ្តាញសង្គម ពិធីការិនីកាន់កម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ហង្សមាស បានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងសួរសុខទុក្ខ។ អ្នកនាងថា ស្ថានភាពគ្រួសារនាងពេលនេះមិនមានជាបញ្ហាចោទធំទេគ្រប់យ៉ាងគឺត្រូវបានមើលថែរពីក្រុមគ្រូពេទ្យជំនាញ។ យ៉ាងណាក៏ស្នើរស៉ំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ។

ក្រោយអ្នកនាង កែវ ច័ន្ទនិមល បានធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ រួចមក អ្នកនាងនិងក្រុមគ្រួសារ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅរួមបន្ទប់ជាមួយប្ដីនិងកូន។
នកនាង កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ ដែលបានធ្វើតេស្តរកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំង៣នាក់។ អ្នកនាង កែវ ច័ន្ទនិមល បានប្រាប់លោកមាស ឫទ្ធី ពិធីករព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ហង្សមាសថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដេអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


