ជីវិតកម្សាន្ដ
កែវ ច័ន្ទនិមល ៖ រឿងមួយចំនួនបើមិនធ្លាប់ឆ្លងកាត់ផ្ទាល់ គ្មានថ្ងៃយល់នោះឡើយ
ពិធីការិនីសម្តីចាក់ទឹកមិនលេចអ្នកនាង កែវ ច័ន្ទនិមល ខណៈដែលពេលនេះនាង និង គ្រួសារកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ នាងបានបង្ហាញអារម្មណ៍ពិតនៃបទពិសោធន៍ផ្ទាល់ខ្លួនជាមួយការថ្លែងសារអរគុណក្រុមគ្រូពេទ្យផងដែរ។

អ្នកនាង កែវ ច័ន្ទនិមល បានលើកឡើងថា រឿងមួយចំនួនបើយើងមិនធ្លាប់ឆ្លងកាត់ផ្ទាល់ យើងគ្មានថ្ងៃយល់នោះឡើយ អ្នកណាមិនខ្លាចបែកពីគ្រួសារ? អ្នកណាមិនខ្លាចឈឺ? អ្នកណាមិនខ្លាចស្លាប់?។ មិនត្រឹមតែមិនគេចវេះហើយថែមទាំងស្ម័គ្រចិត្តជួយដោយមិនខ្លាចនឿយហត់មិនខ្លាចលំបាកទៀត ពីមុនខ្ញុំក៏មិនដែលគិតថា នឹងធ្វើឲ្យពួកគាត់ពិបាកដែរ។


ពិធីការិនីរូបនេះបន្តទៀតថា តែពេលនេះខ្ញុំក៏ក្លាយ ជាបន្ទុក១ក្នុងចំនោមបន្ទុកជាច្រើនដែលក្រុមគ្រូពេទ្យកំពុងរ៉ាប់រងខ្ញុំ។ សូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)ទាំងអស់សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ។ អរគុណគ្រប់យ៉ាងរហូតមកដល់ពេលនេះ សម្តេចទាំងពីរ ទាំងថ្នាក់ ដឹកនាំទាំងក្រុមការងារ ទាំងក្រុមគ្រូពេទ្យពិតជាហត់នឿយប៉ុន្តែលោកនៅតែមិនបោះបង់យើងខ្ញុំ។

សូមជ្រាបដែរថាអ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារក្រោយទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យច្រើនថ្ងៃមកនោះ គឺស្ថានភាពជំងឺរបស់នាងកាន់តែមានភាពប្រសើរច្រើន ខណៈពេលនេះនាងនិងក្រុមគ្រួសារកំពុងបន្តការព្យាបាលហើយតាមដានជំងឺផងនោះ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ អតីតគូស្នេហ៍ ដេននី ក្វាន់ ,លោក ចាន់ មករា ឆ្លងកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


