ជីវិតកម្សាន្ដ
មុននេះបន្តិច ក្រសួងសុខាភិបាលប្រកាសស្វែងរកអ្នកពាក់ព័ន្ធជាមួយលោក ណុប បាយ៉ារិទ្ធិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC មុននេះបន្តិច បានប្រកាសស្វែងរកអ្នកពាក់ព័ន្ធជាមួយលោក ណុប បាយ៉ារិទ្ធិ ទាំងអស់ឱ្យទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

សេចក្ដីប្រកាសបានធ្វើឡើង ក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះតេស្តវិជ្ជមានកូវីដកាលពីព្រឹកមិញ។
យោងតាមខ្លឹមសារដើមពីផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook ថា ខ្លួនលោកបានឆ្លងជំងឺ Covid-19។ ដូច្នេះសូមអ្នកពាក់ព័ន្ធទាំងអស់ មេត្តាអញ្ជើញទៅធ្វើតេស្តនៅក្រុមហ៊ុនហង្សមាស មណ្ឌលសុខភាពចាក់អង្រែក្រោ មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
ឬព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥!
គួរររំឭកថា គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១ តារាល្បីៗរួមមាន លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង កែវ ច័ន្ទនិមល បានឆ្លងជំងឺកូវីដ-១៩។ ក្រៅពីនោះ តារាប្រចាំផលិតកម្មហង្សមាសជាច្រើននាក់ បូករួមជាមួយអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា កំពុងតែតាមដានសុខភាពជាបន្ដ ក្រោយមានជាពាក់ពន្ធ័ជាមួយអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩៕
អត្ថបទ៖ សន្យា
ចុចអាន៖ ច្បាស់ការហើយ លោក ណុប បាយ៉ារិទ្ធ ឆ្លងជំងឺកូវីដ-១៩
ចុចអាន៖ អាការៈមុនពេល លោក ណុប បាយ៉ារិទ្ធ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ