Connect with us

ព័ត៌មានជាតិ

មន្រ្តី​ជាន់ខ្ពស់​បញ្ជាក់ករណី ​សុគត​ព្រះសង្ឃ​១​ អង្គ ដោយសារ​កូវីដ១៩

បានផុស

នៅ

​ប្រធានមន្ទីរ​ធម្មការ និង​ សាសនា ​រាជធានី​ភ្នំពេញ លោក ទេព គង្គា​ បាន​ឱ្យដឹងនៅថ្ងៃទី២៨​ ខែ កក្កដានេះថា រហូតមកដល់ពេលនេះ ព្រះសង្ឃ​ក្នុង​វិស័យព្រះពុទ្ធសាសនាចំនួន២១២​អង្គ ឥស្លាម​សាសនាចំនួន ២៩៩​នាក់ គ្រិស្ត​សាសនា ចំនួន១០០​នាក់ និង សាសនាមហាយាន ចំនួន១២​នាក់ បានឆ្លងជំងឺកូ​វីដ១៩ ក្នុងនោះក៏ មានព្រះសង្ឃ១​អង្គ បាន​សុគត​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធានមន្ទីរ​ធម្មការ និង​ សាសនា មាន​វត្ត​ចំនួន​១២ ព្រះសង្ឃចំនួន២១២​អង្គ បាន​ឆ្លង​ជំងឺកូ​វីដ១៩ ព្រះសង្ឃ១៣៧​អង្គ​ជាសះស្បើយ ព្រះសង្ឃ៧៥​អង្គ កំពុង​សម្រាក​ព្យាបាលជំងឺ វត្ត​ចំនួន​៨​កំពុងធ្វើច​ត្តាឡី​សក័ និងព្រះសង្ឃ១​អង្គបានសុគត។ រួមមាន​៖ ទី១. វត្ត សារាវ័ន្ត​តេ​ជោ មានឆ្លង​៥០​អង្គ ជាសះស្បើយ៤៩​អង្គ និង​សុគត​១​អង្គ បាន​បញ្ចប់ការធ្វើច​ត្តា​ឡី​ស័ក​ហើ​យ​។ ទី២. វត្តបទុម​វ​តី មានឆ្លង​១៤​អង្គ ជាសះស្បើយ១​អង្គ សម្រាកព្យាបាល១៣​អង្គ​និង​កំពុងធ្វើច​ត្តា​ឡី​ស័ក​។ ទី៣. វត្តកោះ​មេត្តា​ពោធិ​វង្ស មានឆ្លង​៧​អង្គ ជាសះស្បើយ៧​អង្គ បានបញ្ចប់ការធ្វើច​ត្តា​ឡី​ស័ក​ហើយ​។ ទី៤. វត្តចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ មាន​ឆ្លង​៣៧​អង្គ ជាសះស្បើយ៣៧​អង្គ បាន​បញ្ចប់​ការធ្វើច​ត្តា​ឡី​ស័ក​ហើយ​។ ទី៥. វត្តដំបូក​ខ្ពស់ មានឆ្លង​៣​អង្គ កំពុងសម្រាកព្យាបាល៣​អង្គ និង​កំពុងធ្វើច​ត្តា​ឡី​ស័ក​។ ទី៦. វគ្គមហាមន្ត្រី ​មានឆ្លង​៤៨​អង្គ ជាសះស្បើយ៤១​អង្គ កំពុងសម្រាកព្យាបាល៧​អង្គ និង​កំពុងធ្វើច​ត្តា​ឡី​ស័ក​។ ទី៧. វត្តសាក់​សំពៅ មាន២​អង្គ ជាសះស្បើយ២​អង្គ បានបញ្ចប់ការធ្វើច​ត្តា​ឡី​ស័ក​ហើ​យ​។ ទី៨. វគ្គតេ​ជោ​ឧកញ៉ា​វាំង មានឆ្លង​២​អង្គ កំពុងសម្រាកព្យាបាល និង​ធ្វើច​ត្តា​ឡី​ស័ក​។ ទី៩. វត្តវា​រិន្ទ​ព្រែកលៀប មានឆ្លង​២១​អង្គ កំពុង​សម្រាកព្យាបាលនិង​ធ្វើច​ត្តា​ឡី​ស័ក​។ ទី​១០. វត្តទួល​ទំពូង ​​មានឆ្លង​២០​អង្គ កំពុងសម្រាកព្យាបាល និងធ្វើច​ត្តា​ឡី​ស័ក​។ ទី១១. វត្តអរុណ​វ​តី មានឆ្លង​៤​អង្គ កំពុងសម្រាកព្យាបាល និងធ្វើច​ត្តា​ឡី​ស័ក​។ ទី១២. វត្តជុំ ​មានឆ្លង​៤​អង្គ កំពុង សម្រាកព្យាបាល និងធ្វើច​ត្តា​ឡី​ស័ក។

​ចំពោះ​ឥស្លាម​សាសនា គ្រិស្តសាសនា និង​សាសនា​ផ្សេងៗ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​នោះដែររួមមាន​៖ ទី១. ឥស្លាម​សាសនាអ្នកវិជ្ជមានកូ​វីដ១៩ ​ចំនួន២៩៩​នាក់ ជាសះស្បើយ ចំនួន២៦១​នាក់ កំពុងធ្វើច​ត្តាឡី​ស័ក ចំនួន៣៨ និងស្លាប់៦​នាក់។ ទី២. គ្រិស្តសាសនា អ្នកវិជ្ជមានកូ​វីដ១៩ ​ចំនួន១០០​នាក់ ជាសះស្បើយចំនួន៩៨​នាក់ កំពុងធ្វើច​ត្តាឡី​ស័ក​ចំនួន២​នាក់។ ទី៣. សាសនាមហាយាន អ្នកវិជ្ជមានកូ​វីដ១៩​ ចំនួន១២​នាក់ ជាសះស្បើយ ចំនួន១២​នាក់។ សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានវត្ត១៥១​វត្ត ព្រះសង្ឃ៨៥១៧​អង្គ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម