Connect with us

ព័ត៌មានជាតិ

ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគទឹកប្រាក់ ១លានដុល្លារដល់ឡាវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

បានផុស

នៅ

ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ បានបរិច្ចាគទឹកប្រាក់ចំនួន ១​លានដុល្លារសហរដ្ឋអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ជាទី​ប្រឹក្សា សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ​ការបរិច្ចាគ​នេះ​ គឺ​ក្នុង​គោលបំណង​មនុស្សធម៌ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ផ្តល់ជំនួយ និង​ការគាំទ្រ​យ៉ាងសកម្ម​ជូន​ដល់​ប្រទេស​ឡាវ​។ ដោយសារ​កម្ពុជា​តែងតែ​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេសជិតខាង ដូច្នេះ​យើងទាំងអស់គ្នា ​គួរតែ​រួបរួម និង​ជួយ​គ្នា​ទៅវិញទៅមក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​ដ៏​កាច​សាហាវ​នេះ​។

​ក្នុងនាម​ជា​អ្នកជំនួញ​ម្នាក់​ ដែល​បាន​ចាក់គ្រឹះ​ជា​យូរ​មកហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​។ ដូច្នេះ​លោក​ក៏បាន​វិនិយោគ​ នៅក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​ឡាវ តាមរយៈ​ក្រុមហ៊ុន​ជាច្រើន​របស់​សម្ព័ន្ធ ដែល​ជំរុញ​ដល់​ការលើកកម្ពស់​ធុរកិច្ ច​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេសជិតខាង​ទាំងពីរ​។

​ដោយ​ផ្អែកលើ​ការយល់ដឹង​ដ៏​ស៊ីជម្រៅ​របស់គាត់ ​អំពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា លោក​គឺជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ជាច្រើន ដូចជាៈ ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត ធនាគារ​ព្រី​នស៍ ក្រុមហ៊ុន​ព្រី​នស៍ ហ័ន​យូ ក្រុមហ៊ុន​ប៊ែ​ល រ៉ូ​ដ ឃែ​ភី​ថ​ល មេ​នេ​ច​ម៉ិ​ន និង​ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​។​

​សហគ្រិន​កម្ពុជា​រូបនេះ ​ត្រូវបាន​ទទួលស្គាល់ថា ​ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ឆ្នាំ​២០២១ ​ហើយក៏​ជា​សហគ្រិន​កម្ពុជា​តែមួយគត់​ ដែល​បានឈ្នះ​ពានរង្វាន់​អ្នកដឹកនាំ​អាជីវកម្ម​ពហុ​ឧស្សាហកម្ម​។

​លើសពីនេះ​ លោក​គឺជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​អាស៊ី​ទាំងបី​រូប ​ដែល​ត្រូវបានគេទទួលស្គាល់​ចំពោះ​ភាពជា​សហគ្រិន​ដ៏​រឹងមាំ​ នៅក្នុង​វិស័យ​ផ្សេងៗ​គ្នា ក្នុងអំឡុង​ឆ្នាំ​ដ៏​សែន​លំបាក​មួយ​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​។ នៅក្នុង​យុគសម័យ​មួយ​ដែល​ពហុ​ក្រុមហ៊ុន​នានា​ កំពុង​បំពេញ​នូវ​ទំនួល​ខុសត្រូវ​របស់ខ្លួន​ចំពោះ​សង្គម អ្នកឧកញ៉ា ចេ​ន ហ្ស៊ី និង​ក្រុមការងារ​នៃ​ថ្នាក់ដឹកនាំ​របស់លោក​នៅ​ក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​ខិតខំ​ធ្វើការ​ដោយ​មិន​គិតពី​ភាព​នឿយហត់​ ដើម្បី​ជា​កម្លាំង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ និង​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ប្រទេស​ ដើម្បី​យកឈ្នះ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​។​

គួរបញ្ជាក់​ថា​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើវិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម