ព័ត៌មានជាតិ
ប.ស.ស តម្រូវឱ្យម្ចាស់សហគ្រាសគ្រឹះស្ថាន ចុះបញ្ជីបុគ្គលិក ឬ កម្មករ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរដ្ឋាភិបាល
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានតម្រូវឱ្យម្ចាស់សហគ្រាសគ្រឹះស្ថាន ចុះបញ្ជីបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនជាមួយ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល ពិសេសសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស ដោយឥតគិតថ្លៃ។

បើតាម ប.ស.ស បានបញ្ជាក់ថា «ដើម្បីអាចឱ្យបុគ្គលិក និងកម្មករ-និយោជិតរបស់លោកអ្នក អាចប្រើប្រាស់សេវា ប.ស.ស នៅតាមមន្ទីរពេទ្យដៃគូ និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស លោកអ្នកដែលជាថៅកែ ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចចុះបញ្ជីបុគ្គលិក ឬ កម្មករ-និយោជិតរបស់ខ្លួនជាមួយ ប.ស.ស និងបង់ភាគទានជូនពួកគាត់ទៅលើ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន (មានការចូលរួមរវាងនិយោជក និងសាមីខ្លួនផ្ទាល់)»។
លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ មានសហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ២៨ ៥១០ សហគ្រាស និងមានសមាជិក ប.ស.ស សរុបចំនួន ២ ៤៥៩ ២៣៩ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន