ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ត្រីជំនាញកំពុងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តកំពតទៅកាន់ពិភពលោក
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំយកចិត្តទុកដាក់ប្រកបដោយភាពច្នៃប្រឌិតរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយឱ្យនិស្ស័យទេសចរណ៍ខេត្តកំពត លេចធ្លោជាងគេនៅក្នុងប្រទេសរហូតដល់ថ្នាក់ដឹកនាំបានធ្វើការសន្តិដ្ឋានថា ខេត្តកំពត ជាខេត្តទី ២ ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិខ្លាំងជាងគេរបស់កម្ពុជា។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍បង្កើតសមិទ្ធផលទេសចរណ៍របស់ខេត្តឲ្យមានភាពទាក់ទាញ អាជ្ញាធរ និងមន្ត្រីជំនាញកំពុងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ទៅកាន់ពិភពលោក តាមរយៈអង្គទូតនានាប្រចាំនៅកម្ពុជាដោយផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងស្របតាមចក្ខុវិស័យអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា មកដល់បច្ចុប្បន្ន ខេត្តកំពតបានរៀបចំកញ្ចប់ខ្សែទស្សនកិច្ចចំនួន៤សំខាន់ៗ និងពោពេញដោយភាពទាក់ទាញ ដើម្បីត្រៀមទទួលគ្រុបធួរធំៗ គ្រប់លំដាប់ថ្នាក់ ដែលមានជម្រើសជាកញ្ចប់ខ្សែទស្សនកិច្ច រយៈពេល២ថ្ងៃ១យប់ រហូតដល់៦ថ្ងៃ ៥យប់។

លោកប្រធានមន្ទីរបានបន្តថា ទន្ទឹមនឹងកិច្ចខិតខំរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត លោកអភិបាលក៏បាននិងកំពុងពង្រឹងកិច្ចការងារទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងបណ្តាប្រទេសនានាលើពិភពលោក ដើម្បីផ្សព្វផ្សាយសក្តានុពលខេត្ត ពិសេសវិស័យទេសចរណ៍ដែលខេត្តកំពតមានសម្បត្តិធនធានធម្មជាតិជាច្រើនដែលមិនទាន់រៀបចំកែច្នៃដើម្បីបង្ហាញដល់ទេសចរនៅឡើយ។ ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅ ខេត្តកំពតបានធ្វើជាម្ចាស់ផ្ទះទទួលបដិសណ្ឋាកិច្ច ក្រុមប្រតិភូអង្គទូត១២ស្ថានទូត រួមទាំងអាមេរិក ចិន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) មកធ្វើទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃផងដែរ ដែលនេះបានបង្ហាញពីភាពជឿជាក់របស់រាជរដ្ឋាភិបាលមកលើថ្នាក់ដឹកនាំខេត្តកំពត តំណាងឲ្យកម្ពុជា ទទួលបដិសណ្ឋាកិច្ចស្វាគមន៍ និងធានានូវសុខសុវត្ថិភាពគ្រប់បែបយ៉ាងជូនចំពោះអង្គទូតទាំង១២ប្រទេស ដែលក្នុងនោះក៏មានវត្តមាន ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតចំនួន៥រូបផងដែរ។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ជាផ្នែកមួយនៃកិច្ចការអនុវត្តជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជាផង និងជំរុញដល់ការផ្សព្វផ្សាយសក្តានុពលខេត្តកំពតដោយផ្ទាល់ តាមរយៈអង្គទូតដែលបានអញ្ជើញមកចូលរួមផង។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតសង្ឃឹមថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ បន្ទាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បើកឲ្យដំណើរការ គ្រុបធូរធំៗ នៅក្នុងតំបន់ និងអន្តរជាតិ នឹងចូលមកកម្ពុជាតាមរយៈផ្លូវទឹក ជួយជំរុញដល់កំណើនភ្ញៀវ និងកំណើនសេដ្ឋកិច្ចខេត្តក៏ដូចជាប្រទេសកម្ពុជាបន្ថែមលើអ្វីដែលកំពុងតែមានស្រាប់។

លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពតមានច្រើនទៀត ដូចជាការសាងសង់ស្ពានបន្ថែម១ដ៏ទាក់ទាញដោយយកតាមរចនាបថខ្មែរ បំពាក់ដោយថាមពលបំប្លែងពីកង្ហារធំជាងគេចំនួនពីរ ការស្ថាបនាកែមល្អស្ពានចាស់(ស្ពានឥន្ទធនូ)ឡើងវិញ ដោយរក្សាទម្រង់ដើម កសាងសំពៅធំបំផុតដែលមានភោជនីយដ្ឋាយនៅខាងលើ កសាងកន្ត្រកលើអាកាសសម្រាប់ជិះកម្សាន្ត និងកសាងឆ្នេរសមុទ្រកម្សាន្តនៅខាងមុខកំពុងផែនទេសចរណ៍អន្តរជាតិជាដើម៕
អត្ថបទ៖ សឹង រ៉ាត់









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


