ជីវិតកម្សាន្ដ
មកស្គាល់ព្រឹទ្ធាចារ្យ ស៊ិប សារិន អ្នកជំនាញបញ្ចូលសំឡេងនិងសូរសព្ទភាពយន្តជំនាន់ដំបូងនៃកម្ពុជា
ស្ថិតក្នុងវ័យកាន់តែជរា (អាយុជាង៩០ឆ្នាំ) លោកព្រឹទ្ធាចារ្យ ស៊ិប សារិន មរតកមនុស្សរស់ផ្នែកបញ្ចូលសំឡេងនិងបញ្ចូលសូរសព្ទភាពយន្តជំនាន់ដំបូងនៃកម្ពុជាបច្ចុប្បន្នលោកកំពុងនៅមានជីវិតនឹងរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងរាជធានីភ្នំពេញ។


បើយោងតាមការផ្សព្វផ្សាយដំណឹងរបស់ក្រុមដំណើរខ្មែរ បានបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរស្រាវជ្រាវដ៏ស្វិតស្វាញរុករកមរតកសិល្បៈប្រវត្តិសាស្រ្តភាពយន្ត និងចម្រៀងខ្មែរមុនឆ្នាំ១៩៧៥ ក្រុមដំណើរខ្មែរមានភ័ព្វវាសនាបានរកសិល្បកររៀមច្បងផ្នែកបញ្ចូលសំឡេងភាពយន្តជំនាន់ដំបូង ដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ ជាមរតកមនុស្សដ៏មានតម្លៃកាត់ថ្លៃពុំបាន។
ប្រភពពីក្រុមដំណើរខ្មែរឲ្យដឹងទៀតថាក្រុមខ្លួនបានក៏គោរពអញ្ជើញលោកព្រឹទ្ធាចារ្យ ស៊ិប សារិនមកធ្វើកិច្ចសម្ភាសន៍ជាផ្លូវការរយ:ពេលជាង២ម៉ោង។លោកព្រឹ ទ្ធាចារ្យ ស៊ិប សារិន សព្វថ្ងៃមានជន្មាយុ៩១ឆ្នាំហើយ បានរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយកូនចៅរបស់លោកតា ក្នុងរាជធានីភ្នំពេញ ក្រោយពីសម្រាកកពីការងារផ្នែកភាពយន្តតាំងពីឆ្នាំ១៩៩១ មកម្ល៉េះ។


លោកតា ស៊ិប សារិនបានចូលបម្រើវិស័យសិល្បៈខ្មែរតាំងពីដើមទសវត្ស៥០ដោយចាប់ផ្តើមពីតួនាទីជាអ្ន កយាមពេលបញ្ចាំងភាពយន្តបន្តមកជាអ្នកលក់សំបុ ត្រកុន តមកក្លាយជាអ្នកបញ្ចាំងភាពយន្តនិងចុងក្រោ យជាអ្នកបញ្ចូលសម្លេង និងបញ្ចូលសូរសព្ទភាពយន្ត ហើយលោកតាក៏មានជំនាញជាអ្នកនិពន្ធសេណារីយ៉ូភាពយន្ត និងជាអ្នកកាត់តភាពយន្តផងដែរ។
ចំណែកឯហ្វីភាពយន្តឯកសារប្រវត្តិសាស្រ្តមួយដែលលោកតាបានកាត់តនិងបញ្ចូលសូរសព្ទព្រមទាំងសំ ឡេងគឺព្រះរាជពិធីសោយព្រះបរមរាជសម្បត្តិនៃព្រះ ករុណាព្រះសុរាម្រិត និងសម្តេចព្រះមហាក្សត្រយានី ឆ្នាំ១៩៥៦។ ខ្សែភាពយន្តខ្មែរដំបូងដែលលោកតាបានបញ្ចាំងមុនគេគឺរឿង”ស៊ូបង់ជីវិត កុំឲ្យតែខូចជាតិ” ស្នាដៃរបស់លោក រឿម សុផុន នារោងភាពយន្តស៊ីណេលុច្ស៍ រាជធានីភ្នំពេញ។ លោកតាបញ្ចូលសំឡេង និងបញ្ចូលសូរសព្ទជាដំបូងក្នុងខ្សែភាពយន្តបរទេសក្នុងឆ្នាំ១៩៥៦ ជំនាន់លោក ឳ ផូ ។
ចំណែកខ្សែភាពយន្តខ្មែរដំបូងដែលលោកតាបានបញ្ចូលគឺរឿង “រសាត់តាមខ្យល់” របស់ផលិតកម្មពោធិព្រឹក្សភាពយន្ត ឆ្នាំ១៩៦៤ ជាស្នាដៃនិពន្ធនិងដឹកនាំរឿងរបស់លោកស្រី ណារី ហែមបវរកញ្ញាលេខ៥ នៃកម្ពុជា ជំនាន់ឆ្នាំ១៩៥៥ ។ ជំនាញផ្នែកបញ្ចូលសំឡេងរបស់លោកតា គឺលោកតាបញ្ចូលជាតួរង និងជាតួកំប្លែង។
នៅក្នុងមហោស្រពភាពយន្តជាតិលើកទី១ ឆ្នាំ១៩៦៩ លោកតាបានទទួលពានរង្វាន់ផ្នែកបញ្ចូលសូរសព្ទឆ្នើមតាមរយៈខ្សែភាពយន្តរឿង”អាប៊ុលកាសេម”។ សូមបញ្ជាក់ថា ដ្បិតតែលោកតាមានជន្មាយុច្រើនក៏ពិតមែ នតែលោកតានៅចងចាំយ៉ាងច្បាស់នូវរឿងរ៉ាវមួយចំនួននិងរឿងរ៉ាវក្នុងសង្គមសិល្បៈសម័យយុគមាសយ៉ាងល្អផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


