ចរាចរណ៍
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
រថយន្តឡិចស៊ីស 470 មួយគ្រឿង បានបោះពួយលឿនបែកកង់ខាងស្តាំ រ៉េចង្កូតបុកបង្គោលភ្លើងនៅខាងផ្លូវ បណ្តាលឲ្យរលំបង្គោលភ្លើង ០២ ដើម ដោយ ០១ ដើម រលំសង្កត់លើរថយន្តជាប់ទៅមុខលែងរួច រីឯ ០១ ដើមទៀត ត្រូវខ្សែភ្លើងទាញរលំដល់ដី។

ហេតុការណ៍នេះកាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើកំណាត់ផ្លូវ ទ្រុងមាន់ ជិតស្តុប ណតប្រ៊ីតដ៍ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមបុរសជាងកាត់សក់ម្នាក់ នៅទីតាំងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្តម៉ាកឡិចស៊ីស 470 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-8797 បើកបរដោយបុរសម្នាក់ និងមានក្មេងប្រុសម្នាក់នៅក្នុងរថយន្ត បើកតាមបណ្ដោយផ្លូវទ្រុងមាន់ (ណតប្រ៊ីតដ៍) ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានផ្ទុះបែកកង់មុខខាងស្តាំ រួចរ៉េចង្កូតទៅខាងស្តាំដៃ ឡើងចិញ្ចឹមផ្លូវ បុកបង្គោលភ្លើង ០១ ដើម មានជាប់ត្រង់ហ្វូ មកសង្កត់ក្បាលរថយន្តជាប់ទៅមុខលែងរួច។ រីឯបង្គោលភ្លើងមួយដើមទៀត ចម្ងាយពីកន្លែងកើតហេតុប្រហែល ៥០ ម៉ែត្រ ត្រូវបានខ្សែភ្លើងទាញ ក៏បណ្ដាលឲ្យបាក់ ០១ ដើមទៀតផងដែរ សរុបចំនួន ០២ ដើម។ សំណាងល្អ មនុស្សនៅក្នុងរថយន្តពុំមានរងរបួសអ្វីនោះទេ។

ប្រភពបានបន្តថា ក្រោយកើតហេតុមួយសន្ទុះ សមត្ថកិច្ចបានយកអ្នកបើកបរទៅសួរនាំ និងបានរាយការណ៍ទៅខាងអគ្គិសនីឲ្យបិទបណ្ដាញភ្លើងផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ សហការជាមួយមន្ត្រីជំនាញអគ្គិសនី (EDC ចុះមកពិនិត្យ និងវាស់វែងស្ទូចយករថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


