ព័ត៌មានជាតិ
ភូមិទាំង ៥ លើផ្ទៃទឹកដែនបឹងទន្លេសាបខេត្តបាត់ដំបង ភូមិព្រែកទាល់ទាក់ទាញទេសចរទៅកម្សាន្តច្រើនជាងគេ
លោក តន់ ណៃ អ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍នៅតំបន់ព្រែកទាល់បានឲ្យដឹងថា នៅក្នុងឃុំកោះជីវាំង មានភូមិចំនួន ៥ មានតែភូមិព្រែកទាល់ ប៉ុណ្ណោះ ដែលជាគោលដៅសហគមន៍អេកូទេសចរណ៍ សម្រាប់បម្រើដល់អ្នកទេសចរមកកម្សាន្ត មើលទេសភាព និងសត្វស្លាបចម្រុះទាំងទេសចរជាតិ និងអន្តរជាតិ។

លោក តន់ ណៃ បានលើកឡើងថា “ព្រែកទាល់” ជាឈ្មោះភូមិមួយក្នុងចំណោមភូមិទាំង ៥ ដែលជាភូមិនៅលើផ្ទៃទឹកដែនបឹងទន្លេសាប ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយភូមិមួយនេះត្រូវបានគេចាត់ទុកថាជាភូមិគោលដៅអេកូទេសចរណ៍ដ៏ធំមួយក្នុងចំណោម ភូមិដែលមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ អាស្រ័យលើមុខរបរនេសាទត្រីជាលក្ខណៈគ្រួសារតាំងពីសម័យដើមរហូតមក។
នៅក្នុងឃុំកោះជីវាំង មានភូមិចំនួន ៥ ដែលភាគច្រើនប្រជាពលរដ្ឋពឹងផ្នែកលើមុខរបរនេសាទត្រីជាលក្ខណៈគ្រួសារ ក្នុងនោះមាន ភូមិព្រែកទាល់ ភូមិអន្លង់ត្អួរ ភូមិកំពង់ប្រហុក ភូមិថ្វាង និងភូមិក្បាលតោល ក្នុងស្រុកឯកភ្នំ នៃខេត្តបាត់ដំបង។ ក្នុងនោះភូមិព្រែកទាល់ បានក្លាយជាគោលដៅសហគមន៍អេកូទេសចរណ៍ ដ៏សំខាន់សម្រាប់បម្រើដល់អ្នកទេសចរមកកម្សាន្ត មើលទេសភាព និងសត្វស្លាបចម្រុះទាំងទេសចរជាតិ និងអន្តរជាតិ។

ជាក់ស្តែង នៅរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ នេះ នៅតំបន់ព្រែកទាល់ ទាំងអ្នកទេសចរក្នុង និងក្រៅស្រុក បានមកលេងកម្សាន្តដោយបានជួលទូក កាណូត ពីផែចុងភ្នាសនៃខេត្តសៀមរាប ដើម្បីមកប្រណាំងគ្នាលេងដោយសម្លេងសើចក្អាកក្អាយផងដែរ។ អ្នកខ្លះក៏ជិះកម្សាន្តមើលសត្វ ស្លាប អ្នកខ្លះកម្សាន្តផ្ទះបណ្តែតទឹក ដើម្បីស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅលើដែនទឹក និងអ្នកខ្លះទៀត ស្វែងយល់អំពីមុខរបរកែច្នៃ របស់របរអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ ចេញពីដើមកំប្លោកជាដើម។ ចំណែក អ្នកដែលនាំគ្នាលេងប្រណាំងទូកកាណូតវិញ មើលទៅហាក់សប្បាយណាស់ ដែលធ្វើឲ្យអ្នកក្នុងភូមិចូលរួមជាមួយយ៉ាងសប្បាយផងដែរ។
លោកបន្តថា «នៅរដូវកាលបុណ្យភ្នំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរក្នុងស្រុកមកលេងកម្សានប្រមាណជា ៤០០ នាក់ មិនគិតពីចំនួនសាច់ញាតិមកលេងគ្រួសារនោះទេ ហើយចំពោះភ្ញៀវបរទេសមានចំនួន ១០០ នាក់ផងដែរ»។

លោកបន្តថា “ខ្ញុំមិនមានពេលសម្រាក និងបានបាយទៀតទាត់ទេ រយៈពេល ៣ ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ តែសប្បាយចិត្តក្នុងការជូនដំណើរភ្ញៀវទៅរកគោលដៅដែលពួកគេចង់ទៅ ហើយក៏បានសម្រាកទទួលទានបាយខ្លះដែរ។ ខ្ញុំរំពឹងថា នាឱកាសចូលឆ្នាំនាពេលខាងមុខ នឹងមានអ្នកមកលេងច្រើន តាមរយៈការធ្វើដំណើរផ្លូវទឹកសម្រាប់ខេត្តបាត់ដំបង ក៏បានដំណើរការឡើងវិញផងស្របជាមួយនិងខាងសៀមរាបក៏មកស្របគ្នាផងដែរ អ៊ីចឹងអ្នកទេសចរនឹងមានការងាយស្រួលមកដល់តំបន់ព្រែកទល់នេះ ដើម្បីទស្សនាកម្សាន្ត ស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិបណ្តែតទឹក នឹងបានទស្សនាកម្សាន្តជាមួយទេសភាពដែនទឹក និងហ្វូងសត្វស្លាប”។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង ១១៥ ទីតាំង ក្នុងខេត្តបាត់ដំបង ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍ ៣ ជាគោលដៅទាក់ទាញទេសចរទៅកម្សាន្តមានសហគមន៍អេកូទេសចរណ៍ព្រែកទាល់ សហគមន៍អេកូទេសចរណ៍អូរជាំ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ