ព័ត៌មានអន្ដរជាតិ
កាន់តំណែងមិនទាន់បានមួយឆ្នាំផង នាយករដ្ឋមន្ត្រីកូតឌីវ័រ ទទួលមរណភាព
រដ្ឋាភិបាលកូតឌីវ័របានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Hamed Bakayoko បានទទួលមរណភាពដោយសារជំងឺមហារីកនៅក្នុងទីក្រុង Freiburg នៃប្រទេសអាល្លឺម៉ង់ ជាទីដែលលោកទទួលការព្យាបាល។

មរណភាពរបស់លោកកាលពីថ្ងៃពុធ បានកើតឡើងពីរថ្ងៃបន្ទាប់ពីថ្ងៃកំណើតគម្រប់អាយុ៥៦ឆ្នាំរបស់លោកនិង ប្រហែល៨ខែ បន្ទាប់ពីការចែកឋានរបស់អ្នកកាន់តំណែងមុនលោក។
ប្រធានាធិបតី Alassane Ouattara បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ថា “ប្រទេសរបស់យើងកំពុងកាន់ទុក្ខ”។

លោកបានបន្ថែមថា “វាជាការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំសូមប្រកាសអំពីមរណភាពរបស់លោកនាយករដ្ឋមន្រ្តី Hamed Bakayoko នៅក្នុងប្រទេសអាល្លឺម៉ង់ដោយសារជំងឺមហារីក”។
គួរបញ្ជាក់ថា ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីវ័យ៧៩ឆ្នាំ លោក Bakayoko ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៅក្នុងខែកក្កដាឆ្នាំ២០២០ បន្ទាប់ពីមរណភាពរបស់លោក Amadou Gon Coulibaly៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ស្រ្តីដែលត្រូវគេបាញ់ក្នុងបាតុកម្មមីយ៉ាន់ម៉ា ទទួលមរណភាពហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


