Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ប៉ូគីមថេង សុតធីតា រម្លឹករឿងសោកស្តាយមួយជាមួយលោក កៅ សីហា

បានផុស

នៅ

អតីតបវរកញ្ញាកម្ពុជាកញ្ញា ប៉ូគីមថេង សុតធីតា ម្ចាស់ជ័យលាភីគ្រងម្កុដ Miss Grand Cambodia 2021 បានបង្ហាញការសោកស្តាយ និងរន្ធត់ជាខ្លាំងបន្ទាប់ពីទទួលដំណឹង នៃមរណភាពរបស់លោក កៅ សីហា ផលិតករនិងជាអ្នកដឹកនាំសម្តែងភាពយន្តដ៏មានបទពិសោធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការសោកស្តាយនូវមរណ:ទុក្ខដ៏ក្រៀមក្រំនេះ បវរកញ្ញា ប៉ូគីមថេង សុតធីតា បានទម្លាយរឿងដ៏សោកស្តាយមួយមុនពេលដែល លោក កៅ សីហា ទទួលមរណភាព គឺលោកបានទាក់ទងដើម្បីហៅកញ្ញាឱ្យសម្តែងភាពយន្ត ប៉ុន្តែមិនទាន់បានរួមការងារជាមួយផង លោកក៏លាចាកលោកទាំងអាល័យ។

អារម្មណ៍របស់ ប៉ូគីមថេង សុតធីតា បានរៀបរាប់ថា “បងអើយ ឆាតមកប្អូនរហូតសួរថាថតអប្សរាមហាអង្គរចប់ឬនៅ អាលបងដាក់រឿងឲ្យ ឥឡូវគឺប្អូនថតចប់ហើយ មកគោរពពាក្យសន្យាបងផង បើតាមការចរចារជាមួយប្អូនមិនតិចពី ៥រឿងទេ តែមកពីប្អូនគ្មានពេលវេលាគ្រប់គ្រាន់ជូនបងប្រុសទាល់តែសោះ”។

ស្រីស្អាត ប៉ូគីមថេង សុតធីតា បានបញ្ជាក់ទៀតថា នាងមិនទាន់មានឱកាសរួមកាងារជាមួយលោក កៅ សីហា ម្តងឡើយ ហើយដំណឹងនៃមរណភាពនេះ នាងពិតជារន្ធត់ចិត្តណាស់ និងទទួលយកមិនបានទេ។

គួរបញ្ជាក់ថាមរណភាពរបស់លោក កៅ សីហា មិនត្រឹមតែជាការបាត់បង់ធនធានសិល្ប:មានសមត្ថភាព និងទេពកោសល្យទេ តែគឺជាការបាត់បង់ដ៏សោកស្តាយបំផុតសម្រាប់អ្នកគាំទ្រ ខណ:ដែលលោកបានបន្សល់ទុកនូវស្នាដៃសិល្ប:ជាច្រើន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម