Connect with us

ជីវិតកម្សាន្ដ

សុធីតា បញ្ជាក់ថា ខ្លួនគ្រាន់តែចង់រួមចំណែកក្នុងការចែករំលែកវប្បធម៌ “ល្ខោនអាប៉េ”

បានផុស

នៅ

បវរកញ្ញា ប៉ូគីមថេង សុធីតា កាលពីថ្មីៗនេះ បានបង្ហោះវីដេអូរយ:ប្រមាណជា១៥វិនាទី នៃសកម្មភាពរាំងលេងដោយធ្វើត្រាប់តាមសិល្ប: “ល្ខោនអាប៉េ” នៅលើបណ្តាញសង្គមបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ។ ប៉ុន្តែក្នុងនោះស្រាប់តែមានការវែកញ៉ែក ដោយគិតថានាងយកវប្បធម៌មកលេងសើចទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងការយល់ខុសនោះ អតីតម្ចាស់មកុដ Miss Grand Cambodia កញ្ញា ប៉ូគីមថេង សុធីតា បានចេញ មុខបញ្ជាក់ថា ការសម្តែងលេងនេះ គឺនាងគ្រាន់តែចង់រួមចំណែកក្នុងការចែករំលែកវប្បធម៌សិល្ប:នៃ”ល្ខោនអាប៉េ”។ នាងថា “ដើមហេតុដំបូងគឺបើក Tik Tok ហើយក៏ចង់រាំលេងតាមបងម្ចាស់បទវីដេអូ តែ១៥វិនាទី បែរជាមានរឿងវែងឆ្ងាយដល់ថ្នាក់ហ្នឹង”។ កញ្ញាបន្តថា មិនអី្វទេ នាងរីករាយដែលបានជាចំណែកតូចមួយក្នុងការចែករំលែកនូវវប្បធម៌ខ្មែរតួអង្គឯកនៃល្ខោនមួយនេះ (អាប៉េ) ។

សុធីតា បញ្ជាក់ទៀតថា របាំនេះមានឈ្មោះថា “ល្ខោនអាប៉េ គេនិយមលេងក្នុងវាំងមិនសូវបានឃើញសម្តែងនៅឆាកខាងក្រៅទេ, ជាតួត្លុកទេវតាក្នុងរឿងព្រះច័ន្ទគោរព ដោយក្តីអនុគ្រោះ ដោយសារនាងខ្ញំមិនមែនជាអ្នករបាំនោះទេ គឺគ្រាន់តែចង់រាំតាមលេង ដោយក្តីស្រលាញ់ចិត្តពីចិត្តតែប៉ុណ្ណឹង”។

កញ្ញា ប៉ូគីមថេង សុធីតា បាននិយាយបន្តថានាងក៏រាងអន់ចិត្តបន្តិចដែរ ដែលសាធារណជនមួយចំនួនតូច ជេប្រមាថមើលងាយខ្លួនបែបនេះ។ តែយ៉ាងណា កញ្ញាក៏សប្បាយចិត្ត ដែលមានអ្នកមួយចំនួនធំបានដឹងនិងបានស្គាល់អ្វីដែលជារបស់ជាតិ។ នាងថា “មិនជាអ្វីទាំងអស់ ទោះបីជាជាតិសាស្រ្តដទៃមកខមមិន ឬជេប្រមាថបែបណាក៏ដោយ ក៏នាងទុកថាជារឿងធម្មតា បើពួកគាត់ទម្លាប់បែបហ្នឹងទៅហើយ តែជាការឈឺចាប់បន្តិចបន្តួចដែរ ជាជាតិសាស្រ្តតែមួយមកជេប្រមាថបែបនេះ”។

ស្រីស្អាត ប៉ូគីមថេង សុធីតា បន្តថា “យ៉ាងណាក៏រីករាយខ្លាំងសម្រាប់នាងខ្ញុំ បើទោះបីនាងខ្ញុំមិនមែនជាអ្នករបាំក៏ដោយ ក៏នាងខ្ញុំបានចែករំលែកបានបន្តិចបន្តូចឱ្យបងប្អូនយើងកាន់តែស្គាល់អ្វីដែលជារបស់យើងដូចគ្នា”។

នាងបន្ថែមថា ព្រោះតែមានកាសំណូមពរទើបក្នុងនាមជាសិល្បករមួយរូបដែរ គឺចង់ចូលជាចំណែកមួយចូលរួមថែរក្សាព្រមទាំងផ្សព្វផ្សាយអោយទូលំទូលាយពីអ្វីដែលជារបស់ខ្មែរអោយបានកាន់តែច្បាស់បើទោះ បីជាការរួមចំណែកនោះជួយបានត្រឹមតែ០.០១ភាគរយក៏ដោយ ក៏នាងរីករាយនិងធ្វើដូចគ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម