ជីវិតកម្សាន្ដ
ប៉ូគីមថេង សុតធីតា ប្ដូរបទពិសោធន៍ថ្មីជាមួយអាជីពពិធីការិនី
ម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុតធីតា កន្លងមក ត្រូវបានគេកត់សម្គាល់ថា នាងតែងទទួលបានការគាំទ្រ ព្រមទាំងការលើកសរសើរពីមហាជន ពោលគឺចាប់តាំងពីនាងបានជាប់ជាម្ចាស់មកុដ MUC 2021 និងតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដលើឆាកអន្តរជាតិនាពេលកន្លងមក។

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះក្នុងវិស័យបវរកញ្ញា ស្រីស្អាត ប៉ូគីមថេង សុតធីតា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូច-ធំនានាបន្តបន្ទាប់។

យ៉ាងណាមិញថ្មីៗនេះ ក៏មានដំណឹងដ៏ចាប់អារម្មណ៍ថ្មីមួយទៀត គឺ កញ្ញា ប៉ូគីមថេង សុតធីតា បានប្រកាសត្រៀមខ្លួនប្រកួតលើឆាក Miss supranational Cambodia 2023។

ទន្ទឹមគ្នាដែលដំណឹងនេះកំពុងតែមានការចាប់អារម្មណ៍សម្រាប់ទស្សនិកជន និងអ្នកគាំទ្រ ស្រាប់តែ ប៉ូគីមថេង សុតធីតា បានបង្ហើបដែរថា នាងបានផ្លាស់ប្ដូរបទពិសោធន៍ថ្មីជាមួយអាជីពពិធីការិនីបន្ថែមមួយទៀត។ កញ្ញា សុតធីតា បានថ្លែងបញ្ជាក់ដោយខ្លីថា “បទពិសោធន៍ការងារលើកដំបូង ជាមួយអាជីពជាពិធីការិនី”។ នេះជាដំណឹងល្អមួយទៀតចំពោះអ្នកគាំទ្រ។

កត់សម្គាល់ថា បវរកញ្ញា ប៉ូគីមថេង សុតធីតា ដែលជា Miss Grand Cambodia 2021 កាលពីអំឡុងឆ្នាំ ២០២២ នាងហាក់កើតបញ្ហាមិនសប្បាយចិត្តមួយចំនួន ក្រោយជួបរឿងរ៉ាវផ្ទួនៗគ្នាដែលធ្វើឲ្យអ្នក គាំទ្រ និងទស្សនិកជនមួយចំនួន សម្ដែងក្ដីអាណិតអាសូរនាងគ្រប់គ្នាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត