ព័ត៌មានអន្ដរជាតិ
ថៃកត់ត្រាពីកំណើននៃការនាំចេញកសិផល ជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
នាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិថៃ បានឱ្យដឹងថា ការនាំចេញកសិផលរបស់ប្រទេសថៃ បានកើនឡើង ៨ ភាគរយ ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ ២០២៤ ដល់ប្រមាណ ១៩,៨២៦ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយកាសែត The Nation កាលពីសប្ដាហ៍មុន។

អគ្គនាយិកានាយកដ្ឋាន លោកស្រី Chotima Iemsawasdikul បានថ្លែងថា ទឹកប្រាក់ចំនួន ១៣,៧៧៤ ប៊ីលានដុល្លារ ឬ ៦៩ ភាគរយ នៃការនាំចេញកសិផលសរុបរបស់ថៃ គឺទៅកាន់បណ្ដាប្រទេសដែលថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមជាមួយ។
ថៃនៅតែបន្តជាប្រទេសនាំចេញកសិផលកំពូលសម្រាប់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទី៨នៅទូទាំងពិភពលោក។ ទីផ្សារនាំចេញសំខាន់ៗរបស់ថៃរួមមានចិន អាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង។

លោកស្រី Chotima បាននិយាយថា ការនាំចេញកសិផលរបស់ប្រទេសថៃបន្តបង្ហាញពីនិន្នាការវិជ្ជមាន និងកំណើន ទោះបីជាមានការប្រកួតប្រជែងខ្ពស់ក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយសារភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ដែលបណ្តាលឱ្យមានការប្រែប្រួលនៅក្នុងសេដ្ឋកិច្ចពិភពលោកក៏ដោយ។
មន្រ្តីថៃដដែលបានបន្តថា ទស្សនវិស័យអំណោយផលសម្រាប់ការនាំចេញកសិផលថៃ បានបង្កើនឱកាសសម្រាប់សហគ្រិនថៃក្នុងការពង្រីកការលក់ទៅកាន់ទីផ្សារអន្តរជាតិ ដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ បច្ចុប្បន្ន ប្រទេសជាដៃគូពាណិជ្ជកម្មសេរី ចំនួន១៨ បានកាត់បន្ថយ ឬលុបចោលពន្ធគយលើផលិតផលកសិកម្មភាគច្រើនដែលនាំចេញពីប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


