ចរាចរណ៍
Range Rover មួយគ្រឿង បើកចេញពីក្នុងបុរី ជ្រុលបុករបាំងថ្មទ្រូងផ្លូវ បន្តទៅបុករបងយានដ្ឋានមួយកន្លែងទៀត
បុរសម្នាក់ បើកបររថយន្តម៉ាក Range Rover មួយគ្រឿង ចេញពីក្នុងបុរីមួយកន្លែង មិនដឹងថាយ៉ាងម៉េច ស្រាប់តែរថយន្តទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រលំអស់ ២ កង់ ហើយបន្តបុករបងយានដ្ឋានថែទាំរថយន្ត និងម៉ូតូ មួយកន្លែង បណ្ដាលឲ្យរងការខូចខាតបន្ថែមទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ទល់មុខច្រកចូលបុរីមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ ២៧១ ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 2232 ចេញពីក្នុងបុរីមួយកន្លែង លុះមកដល់ចំណុចកើតហេតុ ផ្លូវ ២៧១ ស្រាប់តែអ្នកបើកបរមិនដឹងថាស្លន់រឿងអីនោះទេ ស្រាប់តែជាន់ហ្គែរ បណ្ដាលឲ្យរថយន្តស្ទុះត្រង់ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់រលំអស់ចំនួន ២ កង់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលបុករបងយានដ្ឋានថែទាំរថយន្ត និងម៉ូតូយីហោ VR បណ្ដាលឲ្យវៀចរបងដែកអស់មួយផ្ទាំង និងសម្ភារៈមួយចំនួន ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតខ្ទេចផែ្នកខាងមុខ ទៅមុខលែងរួច។ ភ្លាមៗ នោះ អ្នកបើកបរមិនមានរងរបួសអ្វីនោះទេ បានចេញពីរថយន្ត ដើរគេចចេញទៅបាត់តែម្ដង។

ក្រោយពេលកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


